VOV WorldVOV World
សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិជាប់ឆ្នោតក្នុងការបោះឆ្នោតសកលអ៊ូស្ត្រាលី
08/09/2013 09:27
(VOVworld) – សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិដឹកនាំដោយលោក Tony Abbott បានជាប់ឆ្នោតក្នុងការបោះឆ្នោតសកលអ៊ូស្ត្រាលី ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ៧ កញ្ញា។
សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិជាប់ឆ្នោតក្នុងការបោះឆ្នោតសកលអ៊ូស្ត្រាលី
សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិដឹកនាំដោយលោក Tony Abbott បានជាប់ឆ្នោតក្នុងការបោះឆ្នោតសកលអ៊ូស្ត្រាលី (Image: Vietnam+) (VOVworld) – សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិដឹកនាំដោយលោក Tony Abbott បានជាប់ឆ្នោតក្នុងការបោះឆ្នោតសកលអ៊ូស្ត្រាលី ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ៧ កញ្ញា។ តាមលទ្ធផលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អ៊ូស្ត្រាលី (AEC) បានប្រកាសថា៖ សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិដណ្តើម បានអាសនៈចំនួន ៩០ ក្នុងចំណោមអាសនៈចំនួន ១៥០​ ក្នុងរដ្ឋសភាអ៊ូស្ត្រាលី។ ក្នុងពេលនោះ គណៈបក្ស ពលកររបស់នាយករដ្ឋមន្ត្រីកាន់អំណាច លោក Kevin Rudd គ្រាន់តែទទួលបាន អាសនៈចំនួន ៥៥។ ជ័យជំនេះរបស់សម្ព័ន្ធភាព​គណៈបក្សសេរីភាពជាតិបានបញ្ចប់ រយៈពេល ៦ ឆ្នាំ កាន់អំណាចជាបន្តបន្ទាប់ របស់គណៈបក្សពលករ៕