សម្ព័ន្ធភាពអារ៉ាប់បង្កើតកងកំលាំងរួម
30/03/2015 08:36
(VOVworld) – នាថ្ងៃទី ២៩ មិនា នៅសន្និសីទកំពូលលើកទី ២៦ នៅ Sharm El Sheikh របស់អេហ្ស៊ីប បណ្ដាថ្នាក់ដឹកនាំ សម្ព័ន្ធអារ៉ាប់ (AL) បានចេញសេចក្តី ថ្លែងការណ៍រួមដែល ឯកភាពអំពីការបង្កើតកងកំលាំងយោធារួមនៃប្លុកនេះ។
សម្ព័ន្ធភាពអារ៉ាប់បង្កើតកងកំលាំងរួម (Image: VNA) (VOVworld) – នាថ្ងៃទី ២៩ មិនា នៅសន្និសីទកំពូលលើកទី ២៦ នៅ Sharm El Sheikh របស់អេហ្ស៊ីប បណ្ដាថ្នាក់ដឹកនាំសម្ព័ន្ធអារ៉ាប់ (AL) បានចេញសេចក្តី ថ្លែងការណ៍ រួមដែលឯកភាពអំពីការបង្កើតកងកំលាំងយោធារួមនៃប្លុកនេះ។ តំណាងនៃបណ្ដា ប្រទេសជាសមាជិក AL នឹងដំណើការកិច្ចប្រជុំនាខែមេសាខាងមុខដើម្បីស្រាវ ជ្រាវរបៀបបង្កើតកងកំលាំងនេះ។ សេចក្តីថ្លែងការណ៍រួមពោលខាងលើក៏បាន អំពាវនាវ ឲ្យកំលាំងពួកឧទ្ទាម Houthi នៅ Yemen ត្រូវដកចេញពីរដ្ឋធានី Sanaa ភ្លាមមួយរំពិច ព្រមទាំង ប្រគល់សិទ្ធគ្រប់គ្រងសំរាប់រដ្ឋាភិបាលឡើងវិញ។ ប្រទេស AL នានាបានសង្កត់ធ្ងន់ទៅលើការគាំទ្ររបស់ខ្លួនចំពោះសម្ព័ន្ធភាពប្រឆាំងពួកឧទ្ទាម Houthi ដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត៕
Related





