VOV WorldVOV World
សម្ព័ន្ធសមាគមមេធាវីវៀតណាមបរិហារទោសយ៉ាងខ្លាំងក្លាចំពោះអំពីរបស់ចិននៅសមុទ្រខាងកើត
12/05/2014 08:10
(VOVworld) – នារសៀលថ្ងៃទី ១១ ឧសភា គណៈកម្មាធិការ អចិន្ត្រៃយ៍សម្ព័ន្ធសមាគមមេធាវីវៀតណាមបានរៀបចំសម័យ ប្រជុំបើកទូលាយវិសាមញ្ញនិងអនុម័ត្តលើសេចក្តីថ្លែងការណ៍ ដោយប្រឆាំងជំទាស់អំពើរបស់ចិនដែលរំលោភលើអធិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់វៀតណាមលើសមុទ្រខាងកើត។
សម្ព័ន្ធសមាគមមេធាវីវៀតណាមបរិហារទោសយ៉ាងខ្លាំងក្លាចំពោះអំពីរបស់ចិននៅសមុទ្រខាងកើត
សម្ព័ន្ធសមាគមមេធាវីវៀតណាមបរិហារទោសយ៉ាងខ្លាំងក្លាចំពោះអំពីរបស់ចិននៅសមុទ្រខាងកើត (Image: VIetnam+) (VOVworld) – នារសៀលថ្ងៃទី ១១ ឧសភា គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធ សមាគមមេធាវីវៀតណាមបានរៀបចំសម័យប្រជុំបើកទូលាយវិសាមញ្ញនិង អនុម័ត្តលើសេចក្តីថ្លែងការណ៍ដោយប្រឆាំងជំទាស់អំពើរបស់ចិនដែលរំលោភ លើអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាមលើសមុទ្រខាងកើត។ សម្ព័ន្ធសមាគមន៍មេធាវីវៀតណាមស្នើឲ្យរដ្ឋាភិបាលចិនបញ្ឈប់រាល់សកម្មភាព រំលោភលើអធិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa ។ ទន្ទឹមនឹងនោះ សម្ព័ន្ធសមាគមមេធាវីវៀតណាមក៏ បានស្នើឲ្យភាគីចិនដកស្ថានីយ៍ខួងHaiynan Shiyou-981 និងនាវាគ្រប់ប្រភេទ ចេញពីតំបន់សមុទ្រសេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ពង់រាបបាតសមុទ្ររបស់វៀតណាម ភ្លាមមួយរំពិច។ សម្ព័ន្ធសមាគមមេធាវីវៀតណាមត្រៀមខ្លួនជាស្រេចផ្តល់មូលដ្ឋាន គតិយុត្តិដល់រដ្ឋាភិបាលវៀតណាមសំដៅការពារអធិបតេយ្យភាពនិងបូរណ ភាពដែនដីនៅសមុទ្រខាងកើតរបស់វៀតណាម។ សម្ព័ន្ធសមាគមមេធាវីវៀត ណាមក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបរិហារទោសយ៉ាងខ្លាំងក្លាចំពោះ អំពីរបស់ចិនដើម្បីរក្សាសន្តិភាពសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើតនិង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នាថ្ងៃទី១២ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការវៀត​ណាម​​សាមគ្គីភាព និងសហប្រតិបត្តិការអាស៊ី-អាហ្វ្រីក-អាមេរិកឡាទិន ចំណុះ​សម្ព័ន្ធ​បណ្ដាអង្គការ មិត្តភាពវៀតណាមបានចេញសេចក្តីថ្លែងការណ៍ប្រឆាំង​ជំទាស់​ការដែលចិនដាក់ ស្ថានីយ៍ខួងខុសច្បាប់ក្នុងដំបន់សមុទ្រវៀតណាម។ គណៈ​កម្មាធិការវៀតណាម សាមគ្គីភាពនិងសហប្រតិបត្តិការវៀតណាមអាស៊ី-អាហ្វ្រីក-អាមេរិកឡាទិនបាន ស្នើរភាគីចិនដកចេញស្ថានីយ៍ខួងនិងនាវាអម​ដំណើរចេញពីដំបន់សេដ្ឋកិច្ច ផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម មិនទុកឲ្យកើតមានឡើង សកម្មភាពប្រហាក់ប្រហែលក្នុងពេលអនាគត៕