សម្រេចរាល់គោលដៅម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៦
31/05/2016 10:09
(VOVworld)-នារសៀលថ្ងៃទី៣០ឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំជាមួយក្រសួង ស្ថាប័ននានា ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរយៈ

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc សូមឲ្យត្រួតត្រាល្អអតិផរណា (VOVworld)-នារសៀលថ្ងៃទី៣០ឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំជាមួយក្រសួង ស្ថាប័ននានា ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេល៥ខែដើមឆ្នាំ២០១៦ និង ពិភាគ្សាលើដំណោះស្រាយជម្រុញកំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួត ពិនិត្យអតិផរណា ធានាសន្តិសុខសង្គម។ ក្នុងខែឧសភា សន្ទស្សន៍តម្លៃ ទំនិញ ប្រើប្រាស់៥ខែដើមឆ្នាំ២០១៦កើន១,៨៨%បើប្រៀបនឹងខែធ្នូឆ្នាំទៅមិញ ហើយ តម្លៃប្រាក់ពាណិជ្ជកម្មនាំចេញទទួលបាន៦៨ពាន់លានដុល្លារ កើន៧%។ លើស ពីនេះទៅទៀត សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល៥ខែដើមឆ្នាំនេះក៏មាន ចំណុចភ្លឺ ជាច្រើនដែរ ពោលគឺការប្រាក់ត្រូវបានកែប្រែសមស្របនិងបាននាំ ចេញហួសកម្រិតចំនួន១,៣៦%។ មិនត្រឹមតែប៉ុណ្ណោះ ការងារនិងបញ្ហាសុខុ មាលភាពសង្គមត្រូវបានធានា។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖ “ចំពោះកំណើន GDPនេះ ក្រៅពីធានាបរិមាណមកគឺគុណភាពក៏ត្រូវបានធានា ដែរ។ជាពិសេស គឺធានាជីវភាពរស់នៅរបស់ប្រជាជននៅតំបន់រងផលប៉ះពាល់ ដោយគ្រោះធម្មជាតិដូចជាការរាំងស្ងួតនៅភាគកណ្តាលវៀតណាម។ ប្រមូលផ្តុំ ប្រភពកម្លាំងពលំខាងក្រៅ រួមទាំងការប្រមូលរូបីយប័ណ្ឌបរទេសក្នុងប្រជាជន ដើម្បីមានប្រភពកម្លាំងវិនិយោគចូលផលិតកម្មនិងជម្រុញកំណើន។គោលដៅ មួយចំនួនទៀតគឺនៅតែបានធានាជាសារវ័ន្ត”។ ទិដ្ឋភាពនៃអង្គប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ចជាងនេះទៅទៀតគឺត្រូវដោះស្រាយការលំបាក ជម្រុញផលិតកម្ម សម្រាប់អង្គភាពអាជីវកម្ម ព្រមទាំងគូបផ្សំរវាងគោលនយោបាយរូបីវត្ថុជាមួយ និងគោលនយោបាយសារពើព័ន្ធនិងគោលនយោបាយដទៃដោយព្រមៗគ្នា៕
Related





