សម្ដេចប៉ាបវ៉ាទីកង់អញ្ចើញទៅបំពេញទស្សនកិច្ចនៅអាមេរិក
23/09/2015 07:06
Vovworld-នារសៀលថ្ងៃទី២២កញ្ញាតាមម៉ោងអាមេរិក សម្ដេចប៉ាបវ៉ាទីកង់ Francis បានអញ្ចើញទៅកាន់រដ្ឋ Maryland

សម្ដេចប៉ាបវ៉ាទីកង់អញ្ចើញទៅបំពេញទស្សនកិច្ចនៅអាមេរិក Vovworld-នារសៀលថ្ងៃទី២២កញ្ញាតាមម៉ោងអាមេរិក សម្ដេចប៉ាបវ៉ាទីកង់ Francis បានអញ្ចើញទៅកាន់រដ្ឋ Maryland ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅអាមេរិក ជាលើកដំបូងរបស់សម្ដេចប៉ាប Francis។ ក្នុងដំណើរទស្សនកិច្ចលើកនេះសម្ដេច ប៉ាប Francis នឹងជួបសន្ទនាជាមួយប្រធានាធិបតី Barack Obama ថ្លែងមតិនៅរដ្ឋសភា អាមេរិក ថ្លែងមតិនៅអង្គការសហប្រជាជាតិនិងចូលរួមសិក្ខាសាលាស្ដីពីគ្រួសារនៅ ទីក្រុង Philadelphia រដ្ឋ Pensylvania។ ថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅជើង ហោះហើរពីប្រទេសគុយបាទៅកាន់អាមេរិកសម្ដេចបាប francis បានសម្ដែងក្តីសង្ឃឹម ថា អាមេរិកនឹងលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបាយ៉ាងឆាប់រហ័ស។ សម្ដេច ប៉ាប Francis ជាអ្នកកណ្ដាលមួយនាំទៅដល់ការសំរេចចិត្តបង្កើតប្រក្រតីភាពទំនាក់ទំនង រវាងអាមេរិកនិងគុយបានាចុងឆ្នាំ២០១៤កន្លងទៅ៕
Related





