សម័យចរចារថ្នាក់ឯកទេសក្នុងក្របខ័ណ្ឌការចរចារអំពី TPP បានចាប់ផ្តើម
13/05/2014 07:06
(VOVworld) – តាមប្រធាននាយកដ្ឋានទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មពហុ ភាគីចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Luong Hoang Thai បានឲ្យដឹងថា៖ សម័យចរចារថ្នាក់ឯកទេសក្នុងក្របខ័ណ្ឌការចរចារកិច្ចព្រមព្រៀង ដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បានចាប់ផ្តើម នាថ្ងៃទី ១២ ឧសភា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។

សម័យចរចារថ្នាក់ឯកទេសក្នុងក្របខ័ណ្ឌការចរចារអំពី TPP បានចាប់ផ្តើម (Image: Vietnam+) (VOVworld) – តាមប្រធាននាយកដ្ឋានទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មពហុ ភាគីចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Luong Hoang Thai បានឲ្យ ដឹងថា៖ សម័យចរចារថ្នាក់ឯកទេសក្នុងក្របខ័ណ្ឌការចរចារកិច្ចព្រមព្រៀង ដៃគូអន្តរ ប៉ាស៊ីហ្វិក (TPP) បានចាប់ផ្តើម នាថ្ងៃទី ១២ ឧសភា នៅទីក្រុងហូជីមិញ (ភាគខាង ត្បូងវៀតណាម)។ ប្រធាននៃប្រទេសជាសមាជិក TPP ចំនួន ១២ បានចូល រួមស ម័យជួបចរចារនេះ។ បណ្ដាក្រុមចរចារបានប្រមូលផ្តុំទៅលើការបើកទ្វាទីផ្សារទំនិញ សេវ៉ាកម្ម ក៏ដូចជា ពិភាក្សាអំពីបញ្ហាក្រៅពាណិជ្ជកម្មរួមមាន វិនិយោគ បរិស្ថាន ពលកម្មនិងកម្មសិទ្ធិបញ្ញា។ ទន្ទឹមនឹងនោះ លោក Luong Hoang Thai បានឲ្យដឹង ថែមទៀតថា៖ បណ្ដាការចរចារទ្វេភាគីរវាងវៀតណាម-EU ជប៉ុន-អាមេរិក ក៏ត្រូវបានរៀបចំឡើងផងដែរ។ គោលដៅនៃសម័យប្រជុំថ្នាក់ឯកទេសលើកនេះគឺ សំដៅត្រៀមរៀបចំឲ្យការចរចារជាផ្លូវការថ្នាក់រដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ទី ២០ ឧសភា នៅសឹង្ហបុរី ៕
Related





