VOV WorldVOV World
សម័យប្រជុំលើកទី ២៨ នៃគណៈកម្មាធិការអចិនត្រៃយ៍រដ្ឋសភាវៀតណាម
14/05/2014 11:55
(VOVworld) - ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ ឧសភា សម័យប្រជុំលើកទី ២៨ នៃគណៈកម្មាធិការអចិនត្រៃយ៍រដ្ឋសភាវៀតណាមនឹងប្រព្រឹត្តទៅនៅទីក្រុងហូណូយ ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៣។
សម័យប្រជុំលើកទី ២៨ នៃគណៈកម្មាធិការអចិនត្រៃយ៍រដ្ឋសភាវៀតណាម
សម័យប្រជុំលើកទី ២៨ នៃគណៈកម្មាធិការអចិនត្រៃយ៍រដ្ឋសភាវៀតណាម  (Image: nguyentandung.org) (VOVworld) - ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ ឧសភា សម័យប្រជុំលើកទី ២៨ នៃគណៈកម្មាធិការអចិនត្រៃយ៍រដ្ឋសភាវៀតណាមនឹងប្រព្រឹត្តទៅនៅទីក្រុង ហូណូយ ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៣។ នៅសម័យប្រជុំ លើកនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់ មតិអំពីរបាយការណ៍បំពេញបន្ថែមរបស់រដ្ឋាភិបាលដែលវាយតំលៃលទ្ធផល នៃការអនវុត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងថវិការរដ្ឋឆ្នាំ ២០១៤ និង ដើមឆ្នាំ ២០១៤។ ទន្ទឹនឹងនោះ គណៈកម្មាធិការអចិនត្រៃយ៍រដ្ឋសភាវៀតណាម នឹងស្តាប់របាយការណ៍អំពីការអនុវត្ត គោលនយោបាយកាត់បន្ថយភាពក្រីក្រ ដំណាក់កាល ២០០៥-២០១២ ជាដើម។ ស្តីអំពី ការងារកសាងច្បាប់សមាជិក សភានឹងផ្តល់មតិចំពោះពង្រាងច្បាប់ចាត់តាំងរដ្ឋសភា (វិសោធកម្ម) និង ពង្រាងច្បាប់ឧសោថ​ (បំពេញបន្ថែមនិងវិសោធនកម្ម) ផងដែរ៕