VOV WorldVOV World
សម័យប្រជុំលើកទី២៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចប់
14/03/2014 06:56
(VOV)_នាព្រឹកថ្ងៃទី១៤ មិនា សម័យប្រជុំលើកទី២៦នៃគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមត្រូវបានបញ្ចប់។ ​ថ្លែងមតិបិទសម័យប្រជុំ ​អនុ​ប្រធាន​​រដ្ឋសភាវៀតណាម លោក Uong Chu Luu បានអោយដឹងថា៖​​ក្នុង​សម័យ​
សម័យប្រជុំលើកទី២៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចប់
សម័យប្រជុំលើកទី២៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម(TTXVN) (VOV)_នាព្រឹកថ្ងៃទី១៤ មិនា សម័យប្រជុំលើកទី២៦នៃគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមត្រូវបានបញ្ចប់។ ​ថ្លែងមតិបិទសម័យប្រជុំ ​អនុ​ប្រធាន​​រដ្ឋសភាវៀតណាម លោក Uong Chu Luu បានអោយដឹងថា៖​​ក្នុង​សម័យ​ប្រជុំ លើក នេះ  គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី​១៣ បាន​ផ្តល់មតិ​អំពី​បញ្ហាធំៗ នៅមានមតិខុសគ្នា នៃគំរោងច្បាប់ចំនួន​៣ ដែលបាន​ដាក់​ជូនរដ្ឋ​សភាវៀតណាម  នៅក្នុងសម័យប្រជុំលើកទី៦កន្លងទៅ និងរួមមតិចំពោះគំរោងច្បាប់ចំនួន៥ជាលើក ដំបូង មុនពេលដាក់ជូនរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៧ខាងមុខនេះដែរ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើគ្រប់ស្ថាប័នតាក់តែងរួមសហការជា មួយស្ថាប័នពិនិត្យមើលឡើងវិញ ទទួលយករាល់មតិរួមវិភាគទាន ដើម្បិសុក្រិដ្ឋ គំរោងច្បាប់នានា មុនពេលដាក់ជូនរដ្ឋសភា នីតិកាល​ទី​១៣ ​សម័យ​ប្រជុំលើកទី៧  ​ពិនិត្យមើល។ ក៏ក្នុងសម័យប្រជុំលើកនេះដែរ​ គណៈ​កម្មា​ធិ​ការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិចំពោះការធ្វើវិសោធនកម្ម បំពេញ​បន្ថែម​ចូល​ក្នុងសេចក្ដីសម្រេចចិត្ត លេខ  ៣៥ នៃរដ្ឋសភា ស្ដីពីការបោះឆ្នោតទំនុកទុក​ចិត្ត​ចំ​ពោះអ្នកកាន់ដំណែង ដោយរដ្ឋសភា  និងក្រុមប្រឹក្សារប្រជាជនជ្រើសតាំងឬអនុម័t៕