សម័យប្រជុំលើកទី២៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធឡើង
15/05/2014 08:43
Vovworld-សម័យប្រជុំលើកទី២៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានប្រារព្ធឡើងនាថ្ងៃទី១៥ឧសភា។

សម័យប្រជុំលើកទី២៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធឡើង (VOV) Vovworld-សម័យប្រជុំលើកទី២៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត ណាមបានប្រារព្ធឡើងនាថ្ងៃទី១៥ឧសភា។ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ សម័យ ប្រជុំគឺសំដៅត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣ដែល នឹងប្រព្រឹត្តទៅនាសប្ដាហ៍ខាងមុខ។ នៅសម័យប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភានឹងផ្ដល់មតិចំពោះរបាយការណ៍បំពេញបន្ថែមរបស់រដ្ឋាភិបាលស្ដីអំពី លទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៣ស្ថានភាព អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ២០១៤ ការត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣។ ស្ដីពីការងារ ឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងស្ដាប់របាយការណ៍ស្ដីពីការ អនុវត្តគោលនយោបាយច្បាប់អំពីការកាត់បន្ថយភាពក្រីក្រដំណាក់កាល២០០៥ -២០១២ ប្រសិទ្ធភាពទូទៅសេដ្ឋកិច្ចសង្គមផ្សាភ្ជាប់នឹងធានាសន្តិសុខការពារ ប្រទេសជាតិនៃគំរោងការ Boxit ចំនួន២គឺ Tan Rai និង Nhan Co។ ក៏ក្នុងសម័យប្រជុំលើកនេះដែរ បណ្ដាដំណាងនឹងផ្ដល់មតិអំពីគំរោងច្បាប់ ចាត់តាំងរដ្ឋសភា(វិសោធនកម្ម) គំរោងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែម ប្រការទី២មាត្រាទី១៣ច្បាប់សញ្ជាតិវៀតណាម៕
Related





