សម័យប្រជុំលើកទី៧១របស់មហាសន្និបាតអ.ស.ប៖ថ្នាក់ដឹកនាំពិភពលោកស្វែង រកទិសដៅដោះស្រាយវិបត្តិជនចំណាកស្រុក
20/09/2016 10:29
(VOVworld) - នៅសន្និសីទជាន់ខ្ពស់អំពីជនចំណាក ស្រុកនិងជនភៀសខ្លួនក្នុងក្របខ័ណ្ឌសម័យប្រជុំ លើកទី៧១របស់មហាសន្និបាតអ.ស.បនៅទីក្រុង ញូវយ៉កប្រទេសអាមេរិកនោះ នាថ្ងៃទី១៩ កញ្ញា ថ្នាក់ ដឹកនាំពិភពលោកជាច្រើនបាននាំចេញដំណោះស្រាយសំរាប់វិបត្តិជនចំណាកស្រុកនិងជនភៀសខ្លួននៅទូទាំងពិភពលោក។

សន្និសីទជាន់ខ្ពស់អំពីបញ្ហាជនចំណាកស្រុកនិងជនភៀសខ្លួននៅក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៧១របស់មហាសន្និបាតអ.ស.ប (រូបថត៖Xinhua/TTXVN) (VOVworld) - នៅសន្និសីទជាន់ខ្ពស់អំពីជនចំណាកស្រុកនិងជនភៀសខ្លួនក្នុង ក្របខ័ណ្ឌសម័យប្រជុំលើកទី៧១របស់មហាសន្និបាតអ.ស.បនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិកនោះ នាថ្ងៃទី១៩ កញ្ញា ថ្នាក់ដឹកនាំពិភពលោកជាច្រើនបាននាំចេញ ដំណោះស្រាយសំរាប់វិបត្តិជនចំណាកស្រុកនិងជនភៀសខ្លួននៅទូទាំងពិភព លោក។នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសលោកស្រី Theresa May អះអាង ជាថ្មីម្ដង ទៀតនូវការសន្យារបស់ឡុងដ៍ចំពោះជំនួយឧបត្ថម្ភអន្តរជាតិ។ថ្នាក់ដឹកនាំរូបនេះ អំពាវនាវឲ្យរដ្ឋាភិបាលទាំងអស់អនុវត្តន៍ការកំណត់ថា ជនភៀសខ្លួន ត្រូវសូមសិទ្ធិ ជ្រកកោននៅប្រទេសសុវត្តិភាពដំបូងដែលគេមកដល់។ក្នុងពេលនោះ ប្រធានា ធិបតីប្រេស៊ីលលោក Michel Temer ចាត់ទុកថា មូលហេតុនៃរលក ជនចំណាក ស្រុកគឺដោយសារសង្គ្រាម ការបង្ក្រាបនិងលទ្ធិអំពើហឹង្សាជ្រុល និយម។ដោយ ហេតុនេះ កិច្ចព្រមព្រៀងសំដៅដោះស្រាយវិបត្តិនយោបាយនឹង ទប់ស្កាត់ស្ថាន ការណ៍ចំណាកស្រុករបស់បរិមាណមនុស្សធំសម្បើម។ នៅសន្និសីទនេះ បណ្ដាប្រមុខរដ្ឋ រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិក អ.ស.បទាំង១៩៣ ក៏បានអនុម័តលើសេចក្ដីថ្លែងការណ៍ញូវយ៉ក សំដៅដោះ ស្រាយបញ្ហាជនចំណាកស្រុកនិងជនភៀសខ្លួនប្រកបដោយប្រសិទ្ធិភាពជាង មុន។ថ្លែងមតិនៅចំពោះមុខសន្និសីទ អគ្គលេខាធិការអ.ស.បលោក Ban Ki- moon បានសង្កត់ធ្ងន់ថា ប្រសិនបើសេចក្ដីថ្លែងការណ៍ញូវយ៉កត្រូវបានអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់នោះ វានឹងបង្កើតឡើងយន្តការស្ថិរភាព និងមានការទទួលខុសត្រូវ ដើម្បី ប្រទេសសមាជិកទាំងអស់រួមដៃរួមកម្លាំងដោះស្រាយវិបត្តិជនចំណាក ស្រុកនិង ជនភៀសខ្លួននាបច្ចុប្បន្ន៕
Related





