VOV WorldVOV World
សម័យប្រជុំលើកទី៨គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកបញ្ហាបង្ការប្រឆាំងអំពើពុករលួយ
28/09/2015 10:29
(VOVworld)-នាថ្ងៃទី២៨កញ្ញានៅក្រុងហាណូយ គណៈ កម្មាធិការមជ្ឈឹមទទួលបន្ទុកបញ្ហាបង្ការប្រឆាំងអំពើ ពុករលួយបានបើកកិច្ចប្រជុំលើកទី៨។
សម័យប្រជុំលើកទី៨គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកបញ្ហាបង្ការប្រឆាំងអំពើពុករលួយ
(VOVworld)-នាថ្ងៃទី២៨កញ្ញានៅក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមទទួល បន្ទុកបញ្ហាបង្ការប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំលើកទី៨។ អគ្គលេខា បក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញធ្វើជា អធិបតី សម័យប្រជុំនេះ។ អគ្គលេខា Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីសម័យប្រជុំ (រូបថតៈ TTXVN)        របាយការណ៍របស់ គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកបញ្ហាបង្ការប្រឆាំង អំពើពុករលួយបានលើកច្បាស់ថា៖ ក្រោយពីសម័យប្រជុំលើកទី៧​របស់គណៈ កម្មាធិការ ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ បក្ស រដ្ឋវៀត ណាមមក កិច្ចការបង្ការប្រឆាំងអំពើពុករលួយបន្តបានអនុវត្តយ៉ាង សកម្មលើគ្រប់ វិស័យ។ ថ្លែងមតិសន្និដ្ឋានសម័យប្រជុំ លោក Nguyen Phu Trong បានលើក ច្បាស់នូវលទ្ធផលលេចធ្លោនៃបំរ៉ែបំរួលសកម្មលើគ្រប់ វិស័យ។ លោកក៏បាន ស្នើរឲ្យស្ថាប័នមានសមត្ថកិច្ចនានា បង្កើនយន្តការ គូបផ្សំ ព្រមទាំងបង្កើនការ ងារផ្សព្វផ្សាយអំពីច្បាប់និងគោលនយោបាយស្តីពីសកម្មភាពបង្ការប្រឆាំងអំពើ ពុករលួយនៅគ្រប់ជាន់ថ្នាក់ និងលទ្ធផលដែលទទួលបានទៀតផង៕