VOV WorldVOV World
សន្និបាតលើកទី១៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៦ត្រូវបានប្រារព្វឡើងនៅទីក្រុងហាណូយ
14/12/2015 10:16
(VOV)_នាព្រឹកថ្ងៃទី១៤ ធ្នូ នៅទីក្រុងហាណូយសន្និបាតលើកទី១៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៦ត្រូវ​បានប្រារព្វឡើងដ៏មហោឡារឹក ។ សន្និ​បាត​នឹងពិភាក្សាអំពីខ្លឹមសារសំខាន់ៗ ដូចជា៖ ការ​ទទួលមតិរួមវិភាគទានចំពោះមហា​សន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ បណ្ដា​សំណុំឯកសារដាក់ជូនមហាសន្និបាត​បក្សលើកទី១២ ​ក្របខ័ណ្ឌបោះឆ្នោត​នៅមហា​សន្និបាតបក្ស លើកទី១២ របស់​បក្ស ​និងបញ្ហាសំខាន់មួយចំនួនទៀត។
សន្និបាតលើកទី១៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៦ត្រូវបានប្រារព្វឡើងនៅទីក្រុងហាណូយ
អគ្គលេខាបក្ស លោក Nguyen Phu Trong (VOV)_នាព្រឹកថ្ងៃទី១៤ ធ្នូ នៅទីក្រុងហាណូយសន្និបាតលើកទី១៣ គណៈ កម្មាធិការមជ្ឈឹមបក្សនីតិកាលទី៦ត្រូវ​បានប្រារព្វឡើងដ៏មហោឡារឹក ។ សន្និ​បាត​ នឹងពិភាក្សាអំពីខ្លឹមសារសំខាន់ៗ ដូចជា៖ ការ​ទទួលមតិរួមវិភាគទានចំពោះមហា​ សន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ បណ្ដា​សំណុំឯកសារដាក់ជូនមហាសន្និបាត​បក្ស លើកទី១២ ​ក្របខ័ណ្ឌបោះឆ្នោត​នៅមហា​សន្និបាតបក្ស លើកទី១២ របស់​បក្ស ​និង បញ្ហាសំខាន់មួយចំនួនទៀត។ ថ្លែងមតិបើកសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​លើក​ ឡើងបញ្ហាមួយចំនួនដើម្បីអង្គសន្និបាតយកចិត្តទុកដាក់ ពិនិត្យមើលនិង​សម្រេច៖ “ ខ្ញុំសូមស្នើមជ្ឈឹមលៃទុកពេលវេលាធ្វើលារ​ស្រាវជ្រាវ ពិភាក្សានិងផ្តល់មតិ  ចំពោះ​របាយការណ៍អធិប្បាយ ទទួលយក និងបណ្ដាសេចក្តីព្រាង ដោយស្មារតី គោរព មានការទទួលខុសត្រូវចំពោះមតិរួមវិភាគទានរបស់បក្សទាំងមូល បណ្ដាសមាជិក សមាជិកាសភា​ រណសិរ្យមាតុភូមិវៀតណាម អង្គការនយោបាយ សង្គម​  និង​ប្រជាជន។ ប្រមូលផ្តុំមតិចំពោះបញ្ហាដែលត្រូវបំពេញបន្ថែម និងកែសម្រួល  នៃ​សេចក្ដីព្រាង ឯកសារនានា។” ស្ដីពីបញ្ហាកម្មាភិបាល គណៈកម្មាធិការមជ្ឈឹម នីតិកាលទី១២ អគ្គលេខា​បក្ស  លោក Nguyen Phu Trong បានអះអាងថា៖ “ នៅសន្និបាតមជ្ឈឹមលើកនេះ ការិយាល័យនយោបាយនឹងរាយការណ៍​ជូន ដល់មជ្ឈឹមអំពីលទ្ធផលត្រៀមរៀបចំកម្មាភិបាលមជ្ឈឹម ការិយាល័យ​នយោបាយ  គណលេខា និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម នីតិកាលទី១២។”   ​តាមរបៀបវារះ សន្និបាតលើកនេះនឹងធ្វើការដល់ថ្ងៃទី២២ ធ្នូ៕