សន្និបាតលើកទី៩គណៈកម្មាធិការបក្សនីតិកាលទី១១បានបញ្ចប់
14/05/2014 12:25
Vovworld-ក្រោយរយៈពេល៧ថ្ងៃធ្វើការ នារសៀលថ្ងៃទី១៤ឧសភាសន្និបាតលើកទី៩គណៈកម្មាធិការបក្សនីតិកាលទី១១បានបញ្ចប់ សំរេចខ្លឹមសារកម្មវិធីទាំងអស់ដែលបានដាក់ចេញ។

សន្និបាតលើកទី៩គណៈកម្មាធិការបក្សនីតិកាលទី១១បានបញ្ចប់ (Image: VOV) Vovworld-ក្រោយរយៈពេល៧ថ្ងៃធ្វើការ នារសៀលថ្ងៃទី១៤ឧសភាសន្និបាត លើកទី៩គណៈកម្មាធិការបក្សនីតិកាលទី១១បានបញ្ចប់ សំរេចខ្លឹមសារកម្មវិធីទាំង អស់ដែលបានដាក់ចេញ។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានធ្វើអធិបតីនិងមានសន្ទរកថាសំខាន់បញ្ចប់សន្និបាតមជ្ឈឹមលើកទី៩។ អគ្គលេខា Nguyen Phu Trong បានរំលឹករាល់លទ្ធផលស្នូលនៃសន្និបាតនិង សង្កត់ធ្ងន់ទៅលើបញ្ហាមួយចំនួនដើម្បីឯកភាពដឹកនាំបញ្ជាណែនាំលាតត្រដាងអនុវត្ត។ អគ្គលេខាបានលើកច្បាស់ថា សតិអារម្មណ៍វប្បធម៍ជាគ្រឹះស្ថានស្មារតីរបស់សង្គម ជា គោលដៅកំលាំងចលករនិងកំលាំងពលំផ្ទៃក្នុងសំខាន់សំរាប់អភិវឌ្ឍន៍ចីរភាពប្រទេស ជាតិ វប្បធម៍ត្រូវបានដាក់ស្មើរនឹងសេដ្ឋកិច្ចនយោបាយសង្គម។ អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “អត្តសញ្ញាណជាតិរបស់វប្បធម៍វៀតណាមរួមមានតំលៃចីរភាព។ ហេតុនេះហើយ ដំណើរការកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៍វៀតណាមក៏ជាដំណើរការអនុវត្តយុទ្ធសាស្ត្រ មនុស្ស កសាងនិងពង្រីកនូវប្រភពធនធានមនុស្ស ពិសេសគឺធនធានមនុស្សគុណភាព ខ្ពស់។ នេះជាផ្នែកស្នូលនៃបុព្វហេតុកសាងគ្រឹះស្ថានស្មារតី សក្តានុភាពវប្បធម៍និង របបសង្គមនិយមរបស់យើង។ ឆ្ពោះបណ្ដាសកម្មភាពទៅលើការកសាងមនុស្សវៀត ណាមអភិវឌ្ឍន៍លើគ្រប់វិស័យអំពីបញ្ញាសីលធម៍សម័ត្ថភាពច្នៃប្រឌិត ឆន្ទះពលរដ្ឋគោរព ច្បាប់ធ្វើឲ្យវប្បធម៍ក្លាយទៅជាកត្តាជំរុញមនុស្សសុក្រិតខ្លួន។” សន្និបាតមជ្ឈឹមលើកទី ៩ បានឯកភាពអំពីសាតិអារម្មហ៍បញ្ជាណែនាំកំណត់ទិសដើម្បី សុក្រិដកម្រោងនៃកម្មវិធីនិងកសាងពង្រាងឯកសារដាក់ជូនឲ្យមហាសន្និបាតកំណាង ទូទាំងប្រទេសលើកទី ១២ របស់បក្ស។ វាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំនៃអនុ គណៈកម្មការតាក់តែងឯកសារនិងអនុគណៈកម្មការសេដ្ឋកិច្ចសង្គម អគ្គលេខាបក្ស Nguyen Phu Trong បានស្រុះចិត្តគំនិតអំពីពង្រាងរបាយការណ៍នយោបាយនិងគម្រោង របាយការណ៍ស្តីពីទិសដៅនិងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិចសង្គម ២០១៦-២០២០។ ស្តីអំពីការត្រៀមរៀបចំមហាសន្និបាតគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ឈានទៅ មហាសន្នបាតលើកទី ១២ នៃបក្សកម្មុយនិសវៀតណាម អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖ “មជ្ឈឹមបានរួមមតិជាក់ស្តែងជាច្រើនចំពោះពង្រាងរបាយការនៃការិយាល័យ នយោបាយ។ ព្រមទាំង នេះគឺជាការងារស្នូលដែលត្រូវបានលាតត្រដាងអនុវត្តយ៉ាង ឆាប់ៗដោយស្មារតីបន្តការផ្លាស់ប្តូរថ្មីតាមទិសជាសក់ស្តែងប្រកបដោយប្រសិទ្ធភាព ពង្រីកប្រជាធិបតេយ្យ បង្កើនសាមគ្គីភាពនិងលើកកំពស់សមត្ថភាពដឹកនាំនិងកំលាំង ប្រយុទ្ធរបស់អង្គការបក្សនិមួយៗ។” សន្និដ្ឋានសន្ទរកថា អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖ ស្ថានភាពនៅសមុទ្រខាងកើតកំពុងមានបំរែបំរួលដ៏ស្មុគស្មាញណាស់ដែលទាមទា បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពវៀតណាមទាំងមូល ត្រូវនឹងនរចិត្ត បង្កើនសាមគ្គីភាព ដើម្បីការពារឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែន ដីរបស់ប្រទេសជាតិ៕
Related





