VOV WorldVOV World
សន្និសិទកាសែតឧទ្ទេសនាមអំពីវេទិកាដៃគូរអភិវឌ្ឍន៌វៀតណាម
02/12/2013 10:30
(VOVworld)-រដ្ឋាភិបាលនិងបណ្តាអ្នកធ្វើហិរញ្ញប្បទានបានឯកភាពផ្លាស់ប្តូរថ្មី
សន្និសិទកាសែតឧទ្ទេសនាមអំពីវេទិកាដៃគូរអភិវឌ្ឍន៌វៀតណាម
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ baomoi.com) (VOVworld)-រដ្ឋាភិបាលនិងបណ្តាអ្នកធ្វើហិរញ្ញប្បទានបានឯកភាពផ្លាស់ប្តូរថ្មី សន្និសីទពិគ្រោះយោបល់នៃបណ្តាអ្នកធ្វើហិរញ្ញប្បទានសម្រាប់វៀត ណាម(CG) តាមទិសជាវេទិកាសន្ទនាបើកទូលាយ១ (VDPF)ដោយមានការ​ចូលរួមរបស់ ដៃគូអភិវឌ្ឍន៌នៅវៀតណាមទាំងអស់។ វេទិការនេះនឹងបានប្រា រព្វឡើងនៅទីក្រុង ហាណូយនាថ្ងៃទី៥ធ្នូខាងមុខ។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិ​យោគវៀតណាម លោក Bui Quang Vinh បានសង្កតដូច្នេះក្នុងសន្និសីទកា​សែត១ ឧទ្ទេសនាមអំពី វេទិកាដៃគូអភិវឌ្ឍន៌វឲតណាម VDPF ដែលរៀបចំ ឡើងនាថ្ងៃទី២ធ្នូនៅទីក្រុងហា ណូយ។ លោក Bui Quang Vinh ឲ្យដឹងថា៖         “រដ្ឋាភិបាលវៀតណាមនិងបណ្តាដៃគូរអភិវឌ្ឍន៌នឹងឯកភាពជ្រើសរើស បណ្តាប្រធានបទសន្ទនាគោលនយោបាយជាក់ស្តែងនៅបណ្តាវេទិកា VDPF ជាប្រចាំឆ្នាំ ដោយផ្តោតទៅលើបណ្តាបញ្ហាអាទិភាពរបស់រដ្ឋាភិបាល ដែលត្រូវ​បានដៃគូរអភិវឌ្ឍន៌យកចិត្តទុកដាក់ផ្តល់អាទិភាពសហប្រតិបត្តិការ”។         តាមគំរោង នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungនឹង អញ្ជើញចូលរួមវេទិការដៃគូអភិវឌ្ឍន៌២០១៣នេះ៕