សន្និសីទ COP ២១ ឈានចូលដល់ដំណាក់កាលសំរេចកំណត់
07/12/2015 10:53
(VOVworld) - គោលដៅស្នូលនៅតែជាការរក្សាកំណើន នៃសីតុណ្ហភាពផែនដីដល់ឆ្នាំ២១០០ក្រោមកំរិត២ អង្សាសេ។ប៉ុន្តែ ភាគីនានាចូល រួម COP ២១នៅមិន ទាន់ឯកភាពធ្វើយ៉ាងម៉េចដើម្បីអនុវត្តន៍គោលដៅ នោះបាន ឡើយ។

ទឹកកករលាយដោយឥទ្ធិពលនៃកំណើនសីតុណ្ហភាពរបស់ផែនដី (VOVworld) - នាថ្ងៃទី៦ ធ្នូ វាយតំលៃអំពីសប្ដាហ៍ចរចារដំបូងក្នុងក្របខ័ណ្ឌសន្និសីទ លើកទី២១អនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្ដីពីបំរ៉ែ បំរួលអាកាស ធាតុ (COP ២១) នៅទីក្រុងប៉ារីសរបស់បារាំងចាប់ពីថ្ងៃទី៣០ វិច្ឆិកា ប្រធានាធិបតី បារាំងលោក Francois Hollande បានលើកច្បាស់ថា ជំនួបចរចារ នេះមិនទាន់បញ្ចប់ នៅឡើយហើយកំពុងឈានចូលដំណាក់កាលសំរេចកំណត់។តាមលោក Francois Hollande ថា ភាគីនានាបានអនុម័តជាសារវ័ន្តលើពង្រាង កិច្ចព្រមព្រៀងទូទាំងពិភព លោកស្ដីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដែលមានប្រវែង៤៨សន្លឹក។គោល ដៅស្នូលនៅតែជាការរក្សាកំណើននៃសីតុណ្ហភាពផែនដីដល់ឆ្នាំ២១០០ក្រោមកំរិត ២អង្សាសេ។ប៉ុន្តែ ភាគីនានាចូល រួម COP ២១នៅមិនទាន់ឯកភាពធ្វើយ៉ាងម៉េច ដើម្បីអនុវត្តន៍គោលដៅនោះបាន ឡើយ។ដោយហេតុនេះ មានលទ្ធភាពដែល គោលដៅរក្សាកំណើននៃ សីតុណ្ហភាពផែនដីនឹងចុះត្រឹម១,៥អង្សាសេជំនួសឲ្យ ២អង្សាសេ។ការខ្វែងគំនិតមួយក្នុងចំណោមការខ្វែងគំនិតស្នូលរវាងភាគីទាំងអស់ គ្នានោះគឺប្រាក់ចំណាយដើម្បីអភិវឌ្ឍន៍ប្រភពថាមពលក៏កើតឡើងវិញនៅខឿន សេដ្ឋកិច្ចមិនទាន់អភិវឌ្ឍន៍៕
Related





