សន្និសីទ COP ២១អនុម័តលើកិច្ចព្រមព្រៀងអំពីការប្រឆាំងនឹងបំរ៉ែបំរួលអាកាសធាតុ
13/12/2015 07:44
(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki- moon បានប្រកាសថា សន្ធិសញ្ញាបារីស ស្ដីអំពីបំរ៉ែ បំរួលអាកាសធាតុគឺជាជោគជ័យមួយដ៏មហិមាចំពោះ ផែនដីនិងមនុស្សជាតិទាំងឡាយ។

(VOVworld) - នាថ្ងៃទី១២ ធ្នូ តំណាងមកពីប្រទេសចំនួន១៩៥ដែលចូលរួមសន្និ សីទលើកទី២១អនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពី បំរ៉ែបំរួលអាកាសធាតុ (COP ២១) នៅទីក្រុងបារីសរបស់បារាំង បានអនុម័តលើ កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រសំដៅទប់ស្កាត់បាតុភូតឡើងកំដៅភពផែនដី ដែល គំរាមកំហែងមនុស្សលោកដោយបណ្ដាលឲ្យនីវ៉ូទឹកសមុទ្រកើនឡើងនិងគ្រោះ រាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំនៃប្រទេសនានាដែលចូលរួម COP ២១ ស្វាគមន៍កិច្ចព្រមព្រៀងដែលទើបនឹងទទួលបាន (រូបថត៖AFP/TTXVN) សហគមន៍អន្តរជាតិសុទ្ធតែស្វាគមន៍ចំពោះសន្ធិសញ្ញាបារីសស្ដីអំពីបំរ៉ែបំរួល អាកាសធាតុដែលទើបនឹងទទួលបាននៅសន្និសីទ COP ២១នេះ។អគ្គលេខាធិការ អ.ស.បលោក Ban Ki-moon បានប្រកាសថា សន្ធិសញ្ញាបារីសស្ដីអំពីបំរ៉ែបំរួល អាកាសធាតុគឺជាជោគជ័យមួយដ៏មហិមាចំពោះផែនដីនិងមនុស្សជាតិទាំង ឡាយ។នៅទីក្រុងវ៉ាស៊ីនតោន ក្នុងបទសន្ទរកថានាព្រឹកថ្ងៃទី១៣ ធ្នូ (តាមម៉ោង វៀតណាម) ប្រធានាធិបតីអាមេរិកលោក Barack Obama បានសរសើរកិច្ចព្រម ព្រៀងស្ដីពីអាកាសធាតុដែលទទួលបាននៅ COP ២១នោះគឺខ្លាំងក្លា និងមាន ចរិតលក្ខណៈប្រវត្តិសាស្ត្រ ហើយជាឱកាសល្អបំផុតដើម្បីការពារផែនដីពីឥទ្ធិពល អវិជ្ជមាននៃបំរ៉ែបំរួលអាកាសធាតុ៕
Related





