VOV WorldVOV World
សន្និសីទ COP លើកទី ២១៖ បារាំងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទទួលបានកិច្ចព្រមព្រៀងស្តីពីអាកាស
08/12/2015 10:58
(VOVworld) – នាថ្ងៃទី ៧ ធ្នូ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បានបង្កើត «គណៈកម្មាធិការប៉ារីស» រួមមានតំណាងចំនួន ១៤ មកពីប្រទេស ក្រីក្រផងនិង ប្រទេសអភិវឌ្ឍន៍ផងដើម្បីជំរុញការទទួលបានកិច្ចព្រម ព្រៀងក្រុងប៉ារីសស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។
សន្និសីទ COP លើកទី ២១៖ បារាំងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទទួលបានកិច្ចព្រមព្រៀងស្តីពីអាកាស
សន្និសីទ COP លើកទី ២១៖ បារាំងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទទួលបានកិច្ចព្រមព្រៀងស្តីពីអាកាស (Image: VNA) (VOVworld) – នាថ្ងៃទី ៧ ធ្នូ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បានបង្កើត «គណៈកម្មាធិការប៉ារីស» រួមមានតំណាងចំនួន ១៤ មកពីប្រទេស ក្រីក្រផងនិងប្រទេសអភិវឌ្ឍន៍ផងដើម្បីជំរុញការទទួលបានកិច្ចព្រមព្រៀង ក្រុងប៉ារីសស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ភារកិច្ចនៃគណៈកម្មា ថិការនេះគឺដំណើរកិច្ចប្រជុំប្រចាំថ្ងៃជាមួយក្រុមចរចារនានា។ ដើម្បីធានាឲ្យ បានតម្លាភាពនៃ ការសន្ទនារវាងភាគីនានាបណ្ដាកិច្ចប្រជុំនោះនឹងត្រូវបាន ផ្សាយបន្តផ្ទាល់នៅគ្រប់កញ្ចប់ទូរទស្សន៍នៅតំបន់ Le Bourget។ ក្រៅពីនោះ ក្រោមអធិបតីរបស់រដ្ឋមន្រីការបរទេស លោក Fabius  បារាំងនៅមានបង្កើត ក្រុមការងារក្រៅផ្លូវការដើម្បីដោះស្រាយសំណុំឯកសារនៅទល់ចក្រមួយ ចំនួន។ បញ្ហានៅទីនេះភាគច្រើនគឺការជួយឧបត្ថម្ភបណ្ដាប្រទេសក្រីក្រក្នុង ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនិងសំណូពររបស់ប្រទេសអភិវឌ្ឍន៍ យឺតយ៉ាវក្នុងការទាមទាសិទ្ធិបញ្ចេញចោលឧស្ម័ន្ធកាបូនិកច្រើនជាងបើ ប្រៀបនឹងប្រទេសអភិវឌ្ឍន៍សំដៅធានាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការខំប្រឹងប្រែងមួយទៀតរបស់បារាំងដើម្បីធានាឯកសារចុងក្រោយនៃ សន្និសីទលើកនេះនឹងត្រូវបានផ្តើមឡើងទាន់ពេលវេលានាចុងថ្ងៃទី១០ធ្នូ ខាងមុខគឺការប្រគល់ភារកិច្ចសំរាប់គណៈកម្មាធិការទទួលបន្ទុកបញ្ហា ច្បាប់និងភាសារសំដៅធានាថា៖រាល់ឯកសារជាផ្លូវការត្រូវបានបកប្រែ យ៉ាងម៉ត់ចត់និងត្រឹមតែត្រូវទៅភាសាផ្លូវការចំនួន ៦ ដែលត្រូវបានប្រើ ប្រាស់នៅ អ.ស.ប.៕