VOV WorldVOV World
សន្និសីទ online បូកសរុប ៥ ឆ្នាំលទ្ធផលអនុវត្តសារាចរណ៍លេខ ០៣ របស់ការិយាល័យនយោបាយ
16/05/2016 07:25
(VOVworld) - នាព្រឹកថ្ងៃទី ១៦ ឧសភា នៅទីក្រងហាណូយ គណៈលេខាមជ្ឈឹមបក្សកម្មុយ និស្តវៀតណាមបានរៀបចំ សន្និសីទ online បូកសរុប ៥ ឆ្នាំអនុវត្តសារាចរណ៍លេខ ០៣ របស់ការិយាល័យនយោបាយស្តីពីការជំរុញយ៉ាងខ្លាំងការរៀន សូត្រនិងធ្វើតាមគំរូសិលធម៌ របស់លោកប្រធានហូជីមិញ និងការអនុវត្តសារាចរណ៍ថ្មីនៃការរិយាល័យនយោបាយ។
សន្និសីទ online បូកសរុប ៥ ឆ្នាំលទ្ធផលអនុវត្តសារាចរណ៍លេខ ០៣ របស់ការិយាល័យនយោបាយ
សន្និសីទ online បូកសរុប ៥ ឆ្នាំលទ្ធផលអនុវត្តសារាចរណ៍លេខ ០៣ របស់ការិយាល័យ នយោបាយ (Image: VNA) (VOVworld) - នាព្រឹកថ្ងៃទី ១៦ ឧសភា នៅទីក្រុងហាណូយ គណៈលេខាមជ្ឈឹមបក្សកម្មុយ និស្តវៀតណាមបានរៀបចំសន្និសីទ online បូកសរុប ៥ ឆ្នាំអនុវត្តសារាចរណ៍លេខ ០៣ របស់ការិយាល័យនយោបាយស្តីពីការជំរុញយ៉ាងខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូ សិលធម៌ របស់លោកប្រធានហូជីមិញនិងការអនុវត្តសារាចរណ៍ថ្មីនៃការរិយាល័យ នយោបាយ។ សន្និសីទលើកនេះប្រមូលផ្តុំទៅលើការវាយតំលៃលទ្ធផលនិងបទ ពិសោធន៍ដែលទទួលបាន ក្នុងអំឡុង ៥ ឆ្នាំក្នុងការអនុវត្តសារាចរណ៍លេខ ០៣​ កំណត់ភារកិច្ចនិងវិធានការសំខាន់ៗដើម្បីបន្តជំរុញការរៀនសូត្រនិងធ្វើតាមគំរូ សិលធម៌របស់លោកប្រធានហូជីមិញនាពេលខាងមុខ។ សន្និសីទ ក៏បានលើក ដម្កើងសមូហភាពនិងបុគ្គលដែលទទួលបានស្នាដៃក្នុងចលនារៀនសូត្រនិងធ្វើ តាមគំរូសិលធម៌របស់លោកប្រធានហូជីមិញក្នុងរយៈពេលកន្លងទៅផងដែរ។ ថ្លែងមតិនៅទីនេះ លោក Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្ស កម្មុយនិស្ត វៀតណាមបានលើកច្បាស់ថា៖         «បន្តធ្វើឲ្យបក្សទាំងមូលប្រជាជនទាំងមូលនិងកងទ័ពទាំងមូលស្វែងយល់ កាន់តែស៊ី ជម្រៅថែមទៀតនូវខ្លឹមសារជាសារវ័ន្តនិងតំលៃដ៏ធំធេងនៃសតិ អារម្មណ៍និងសិលធម៌របស់លោកប្រធានហូជីមិញ។ យើងគប្បីធ្វើយ៉ាងម៉េច ដើម្បីសតិអាម្មណ៍និងសិល្បធម៌របស់លោកប្រធានហូជីមិញក្លាយទៅជាគ្រិះស្ថាន រឹងមាំក្នុងជីវភាពសង្គមកសាងវប្បធម៌មនុស្សវៀតណាមឆ្លើយតបនឹងតម្រូវ ការអភិវឌ្ឍន៍និរន្តភាពនិងការពារមាតុប្រទេស៕»