VOV WorldVOV World
សន្និសីទADMM-8៖រួមការស្រុះចិត្តគំនិតដើម្បីសន្តិភាពនិងសន្តិសុខតំបន់
21/05/2014 08:34
(VOVworld)-នាថ្ងៃទី២០ឧសភា បណ្តាប្រធានគណៈ ប្រតិភូចូលរួមសន្និសីទរដ្ឋ មន្រ្តីការពារជាតិអាស៊ាន លើកទី៨ (ADMM-8)
សន្និសីទADMM-8៖រួមការស្រុះចិត្តគំនិតដើម្បីសន្តិភាពនិងសន្តិសុខតំបន់
រដ្ឋមន្រ្តីការពារប្រទេសវៀតណាមនាយឧត្តមសេនីយ៍ Phung Quang Thanh  ថ្លែងមតិក្នុងសន្និសីទ (រូបថតៈ qdnd.vn) (VOVworld)-នាថ្ងៃទី២០ឧសភា បណ្តាប្រធានគណៈប្រតិភូចូលរួមសន្និសីទរដ្ឋមន្រ្តី ការពារជាតិអាស៊ានលើកទី៨ (ADMM-8)បានប្រារព្វឡើងនៅរដ្ឋធានី Nay Pyi Taw របស់ម៉ីយ៉ានម៉ា បានអនុម័តលើកម្មវិធីការងាររយៈពេល៣ឆ្នាំ (២០១៤-២០១៦) និងចេញសេចក្តីថ្លែងការរួម ស្តីអំពី “កិច្ចសហប្រតិបត្តិការវិស័យការពារជាតិដើម្បី សហគមន៍និងភាពសម្បូរុងរឿង”។ គណៈប្រតិភូយោធាជាន់ខ្ពស់របស់វៀតណាម ដឹកនាំដោយសមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីការពារ ប្រទេស វៀតណាមនាយឧត្តមសេនីយ៍ Phung Quang Thanh បានមានការរួម ចំណែកយ៉ាង សកម្មចូលក្នុងជោគជ័យរួមនៃសន្និសីទនេះ។​សេចក្តីថ្លែងការបាន លើកច្បាស់ថា រដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ាន បានគាំទ្រលទ្ធផល របស់សន្និសីទ កំពូលអាស៊ានលើកទី២៤ និងសេចក្តីថ្លែងការរួមស្តីអំពីការកសាង សហគមន៍អា ស៊ាននាឆ្នាំ២០១៥ ក្នុងនោះអំពាវនាវ បង្កើនកិច្ចសហប្រតិបត្តិការ ធានាអនុវត្តន៍ គ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាពអំពីសេចក្តីថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (DOC) និងគោរពអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ ផងដែរ៕