VOV WorldVOV World
សន្និសីទពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីត្រៀមរៀបចំសំរាប់ COP 21
09/11/2015 07:07
(VOVworld) – សន្និសីទពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់ រដ្ឋមន្ត្រីត្រៀមរៀបចំ សំរាប់សន្និសីទ អ​.ស.ប. ស្តីពីបំរ៉ែបំ រួលអាកាសធាតុលើកទី ២១ (COP 21) បានបើកនា រសៀលថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងប៉ារីស (បារាំង) ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីបរិស្ថាននិងថា មពលមកពីប្រទេសចំនួន ៦០ លើពិភពលោក។
សន្និសីទពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីត្រៀមរៀបចំសំរាប់ COP 21
សន្និសីទពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីត្រៀមរៀបចំសំរាប់ COP 21 (Image: VNA) (VOVworld) – សន្និសីទពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីត្រៀមរៀបចំ សំរាប់សន្និសីទ អ​.ស.ប. ស្តីពីបំរ៉ែបំរួលអាកាសធាតុលើកទី ២១ (COP 21) បាន បើកនារសៀលថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងប៉ារីស (បារាំង) ដោយមានការចូលរួម របស់រដ្ឋមន្ត្រីបរិស្ថាននិងថាមពលមកពីប្រទេសចំនួន ៦០ លើពិភពលោក។ សន្និសីទនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃក្រោមសហអធិបតីរបស់រដ្ឋមន្ត្រី ការបរទេសបារាំង លោក Laurent Fabius រដ្ឋមន្ត្រីក្រសួងបរិស្ថានប៉េរូនិងដែល ជាប្រធានសន្និសីទ COP 20 លោក Manuel Pulgar-Vidal។ ថ្លែងមតិនៅពិធីបើក សន្នីសីទ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បានឲ្យដឹងថា៖ បណ្ដាប្រទេសយល់ដឹងរួមបានថា៖ ការត្រួតពិនិត្យឧស្ម័ន្ធបញ្ចេញចោលដែល បង្កឲ្យមានឥទ្ធិពលផ្ទះកញ្ចក់គឺជាការសាកល្បងយូរអង្វែងដែលទាមទាធ្វើ សកម្មភាពច្រើនថែមទៀតក្នុងយន្តការពង្រឹងដើម្បីរក្សារសីតុណ្ភភាពនៅ ផែនដីកើនឡើងខ្ពស់បំផុតត្រឹមតែ ២ អង្សារ C ពីឥឡូវនេះដល់ឆ្នាំ ២១០០ ប៉ុណ្ណោះ។ លោក Laurent Fabius ក៏បានឲ្យដឹង ថែមទៀតថា៖ នៅបណ្ដាការ ចរចារនាខែតុលាកន្លងទៅនៅទីក្រុង Bonn អាល្លឺម៉ង់ ទោះបីជានៅ​មានការ ខ្វែងគំនិតជាច្រើនក្តី ប៉ុន្តែ ប្រទេសនានាបានឯកភាពបាន ឯកសារមួយស្តីពី បំរ៉ែបំរួលអាកាសធាតុដែលគ្រោងនឹងអនុម័តនៅសន្និសីទ COP 21 ខាងមុខ៕