VOV WorldVOV World
សន្និសីទពន្លឿនការវិនិយោគរបស់វៀតណាមនៅអាមេរិក
02/07/2015 08:21
(VOVworld) - នាថ្ងៃទី១ កក្កដា នៅទីក្រុងញូវយ៉ករបស់ អាមេរិក ក្រសួងហិរញ្ញវត្ថុ វៀតណាមនិងគណៈកម្មាធិ ការភាគហ៊ុនរដ្ឋបានសហការជាមួយដៃគូអាមេរិករៀប ចំសន្និសីទពន្លឿនការវិនិយោគ សំដៅបង្កើតកាណាល់ សន្ទនាជាក់ស្ដែង ដែលជួយឲ្យអង្គភាពអាជីវកម្ម វិនិយោគិនអាមេរិកនានាយល់ច្បាស់ជាងអំពីស្ថាន ភាពនៅវៀតណាម
សន្និសីទពន្លឿនការវិនិយោគរបស់វៀតណាមនៅអាមេរិក
(VOVworld) - នាថ្ងៃទី១ កក្កដា នៅទីក្រុងញូវយ៉ក របស់អាមេរិក ក្រសួងហិរញ្ញវត្ថុ វៀតណាមនិងគណៈកម្មាធិការភាគហ៊ុនរដ្ឋបានសហការជាមួយដៃគូអាមេរិករៀបចំ សន្និសីទពន្លឿនការវិនិយោគ សំដៅបង្កើតកាណាល់សន្ទនាជាក់ស្ដែង ដែលជួយឲ្យ អង្គភាពអាជីវកម្ម វិនិយោគិនអាមេរិកនានាយល់ច្បាស់ជាងអំពីស្ថាន ភាពនៅវៀត ណាម ក៏ដូចជាពង្រឹងជំនឿជាក់របស់វិនិយោគិនអាមេរិកចំពោះសក្ដានុភាពអភិ វឌ្ឍន៍នៃទីផ្សារវៀតណាមផងដែរ។ចូលរួមសន្និសីទនេះមានរដ្ឋមន្រ្តី ក្រសួងហិរញ្ញ វត្ថុវៀតណាមលោក Dinh Tien Dung ប្រធានក្រុមការងារតំណាងអចិន្ត្រៃរបស់វៀត ណាមប្រចាំនៅអាមេរិកលោកស្រី Nguyen Phuong Nga អនុ ប្រធានសហគមន៍អាជី វកម្មអាស៊ាន-អាមេរិក Marc Mealy រួមជាមួយតំណាងនៃក្រុមហ៊ុនវៀតណាមនិង អាមេរិកជាង១៦០ក្រុមហ៊ុនទៀត។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung ទៅទស្សនា មន្ទីរផ្លាស់ប្ដូរភាគហ៊ុនក្រុងញូវយ៉កនាឆ្នាំ២០១៤ ក្រោមប្រធានបទ “វៀតណាមរបស់ខ្ញុំ - កន្លែងវិនិយោគរបស់មិត្ត” សន្និសីទឆ្នាំនេះ ត្រូវបានបែងចែកជាសម័យចំនួន២។សម័យទី១ គឺសំដៅបច្ចុប្បន្នកម្ម ផ្លាស់ប្ដូរ គោលនយោបាយនិងផ្ទៀងស្ដាប់មតិវាយតំលៃ ការចែករំលែករបស់មជ្ឈដ្ឋានវិនិ យោគិនអាមេរិក។សម័យទី២គឺបរិយាកាសសន្ទនារវាងអង្គភាពអាជីវកម្មជាមួយ វិនិយោគិននានាតាមរយៈការចែករំលែករបស់បណ្ដាក្រុមហ៊ុនអាមេរិកដែលបាន និងកំពុងធ្វើសកម្មភាពនៅទីផ្សារហិរញ្ញវត្ថុវៀតណាមអំពីមេរៀនជោគជ័យ ក៏ដូច ជាការចែករំលែករបស់ក្រុមហ៊ុនវៀតណាមជាមួយវិនិយោគិនអាមេរិកអំពីឱកាស វិនិយោគនៅវៀតណាមកនិងតួនាទីរបស់វិនិយោគិនបរទេស។តាមនោះ បណ្ដា អង្គភាពអាជីវកម្មនិងវិនិយោគិនដកចេញដំណោះស្រាយនានា រួមចំណែកបង្កើត បរិយា កាសវិនិយោគល្អជាងនៅទីផ្សារភាគហ៊ុនវៀតណាម៕