VOV WorldVOV World
សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យនិងឃ្លាំមើលរបស់បក្ស
24/02/2017 10:48
(VOV)_នា​ថ្ងៃទី២៤ កុម្ភះ នៅទីក្រុងហាណូយ អញ្ជើញចូលរួម និងថ្លែងមតិ​នៅ​សន្និសីទទូទាំងប្រទេស បូកសរុបការងារត្រួតពិនិត្យ និងឃ្លាំមើលរបស់បក្ស​ ឆ្នាំ ២០១៦ អនុវត្តភារកិច្ចឆ្នាំ២០១៧ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​លើកច្បាស់ថា៖ ឆ្នាំ ២០១៧ ស្ថានភាពនៅលើពិភពលោក
សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យនិងឃ្លាំមើលរបស់បក្ស
សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យនិងឃ្លាំមើលរបស់បក្ស (VOV)_នា​ថ្ងៃទី២៤ កុម្ភះ នៅទីក្រុងហាណូយ អញ្ជើញចូលរួម និងថ្លែងមតិ​នៅ​ សន្និសីទទូទាំងប្រទេស បូកសរុបការងារត្រួតពិនិត្យ និងឃ្លាំមើលរបស់បក្ស​ ឆ្នាំ ២០១៦  អនុវត្តភារកិច្ចឆ្នាំ២០១៧ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​លើកច្បាស់ ថា៖ ឆ្នាំ ២០១៧ ស្ថានភាពនៅលើពិភពលោក និងតំបន់មាន​បំរ៉ែបំរួលដ៏ស្មុគ្រស្មាញ  មានឧបសគ្គជាច្រើន ជះឥទ្ធិពលជាច្រើនចំពោះការដឹកនាំរបស់បក្ស ការគ្រប់គ្រង និងបញ្ជាណែនាំរបស់រដ្ឋ។ អគ្គលេខាបក្ស បានសង្កត់ធ្ងន់ទៅលើភារកិច្ចមួយចំនួន ត្រូវអនុវត្តល្អក្នុងឆ្នាំ២០១៧ ដែលក្នុងនោះមានការ​អនុវត្តសេចក្ដីសម្រេចចិត្តនៃម ហាសន្និបាតលើកទី១២របស់បក្សកុម្មុយនីស្តវៀតណាម និងសេចក្ដីសម្រេចចិត្តមជ្ឈឹម លើកទី៤ នីតិកាលទី១២ ស្ដីអំពីការកសាង​និងកែលំអរបក្ស។ទន្ទឹមនឹងនោះ អគ្គលេ ខាបក្សក៏បានសម្ដែងជំនឿជាក់ថា៖ ​គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម និងគណៈ កម្មាធិការត្រួតពិនិត្យគ្រប់ជាន់ថ្នាក់ នឹងសម្រេចល្អភារកិច្ចនានាដែលបានប្រគល់ ជូនរួមចំណែកសំខាន់ក្នុងការអនុវត្តជោគជ័យ ភារកិច្ចអំពីសេដ្ឋកិច្ចនិងសង្គមកិច្ច នៃប្រទេសជាតិ៕