សន្និសីទការសែតសាម័ញ្ញនៃក្រសួងការបរទេសវៀតណាម
22/11/2012 12:00
(VOVworld) – នាថ្ងៃទី ២២ វិច្ឆិកា សន្និសីទការសែត សាម័ញ្ញនៃក្រសួង ការបរទេសវៀតណាមត្រូវបាន រៀបចំឡើងនៅទីក្រុងហាណូយ។

(VOVworld) – នាថ្ងៃទី ២២ វិច្ឆិកា សន្និសីទការសែតសាម័ញ្ញនៃក្រសួងការបរទេស វៀតណាមត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ ឆ្លើយសំណួរ របស់អ្នកយក ព័ត៌មានអំពីការដែល នាថ្ងៃទី ១២ ធ្នូ នៅរដ្ឋធានី ម៉ានីល ហ្វីលីពីន ជំនួបរវាងបណ្ដា ប្រទេសចំណុះប្លុកអាស៊ានមានសេចក្តីថ្លែងការស្តីពីអធិបតេយ្យភាពលើសមុទ្រខាង កើត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានលើក ច្បាស់ថា៖ ការពិគ្រោះយោបល់រវាងបណ្ដាប្រទេស ជាសមាជិកអាស៊ាមគឺទង្វើធម្មដា សំដៅជំរុញការរក្សារ សន្តិភាព ស្ថិរភាព សុវត្តិភាពនាវាចរណ៍លើសមុទ្រខាងកើត ក៏ដូជា ដោះស្រាយដោយសន្តិវិធីរាល់ជំលោះដោយឈរលើច្បាប់អន្តរជាតិនិងសេចក្តី ថ្លែងការស្តីពីការប្រតិបត្តិនៃភាគីនានានៅ សមុទ្រខាងកើត (DOC) សេចក្តីថ្លែងការស្តីពី ៦ ចំណុចជាគោលការណ៍របស់អាស៊ាន ជាដើម។ ទាក់ទិនដល់ការដែល ចិនបានផ្តល់ លិខិតឆ្លងដែនសំរាប់ប្រជាពលរដ្ឋចិនក្នុងនោះ មានរូបភាពផែនទីចិនរួមមានអណ្តាត គោលើសមុទ្រខាងលកើតអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានសង្កត់ ធ្ងន់ថា៖ “ទង្វើនៃភាគីចិនបានរំលោកលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជា សិទ្ធិយុត្តាធិការរបស់វៀតណាមចំពោះបណ្ដា តំបន់សមុទ្រទាក់ទិនលើសមុទ្រខាងកើត។ តំណាងក្រសួងការបរទេសវៀតណាម បានជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅហាណូយដើម្បីប្រគល់កំណត់ទូត ប្រឆាំងជំទាស់និងស្នើភាគីចិនលុបចោលបណ្ដាខ្លឹមសារខុសឆ្គងពោលខាងលើ” ។ ស្តីពីទស្សនៈរបស់វៀតណាមចំពោះការព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ដែលទើបនឹងទទួលបាន នាថ្ងៃទី ២១ វិច្ឆិកា លោក Luong Thanh Nghi បាន ឲ្យដឹងថា៖ វៀតណាមគាំទ្របណ្ដាការខំប្រឹងប្រែង សំដៅផ្តល់មកនូវ សន្តិភាព ស្ថិរភាព ក្នុងតំបន់ និងអំពាវនាវឲ្យភាគីទាក់ទិនគោរពការព្រមព្រៀង ឈប់បាញ់ពោលខាងលើ៕ “ទង្វើនៃភាគីចិនបានរំលោកលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជា សិទ្ធិយុត្តាធិការរបស់វៀតណាមចំពោះ បណ្ដាតំបន់សមុទ្រទាក់ទិនលើសមុទ្រខាងកើត។ (Image: Internet)
Related





