សន្និសីទកាសែតស្តីពីពានរង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៦
08/11/2016 11:24
(VOVworld)- សន្និសីទកាសែតអំពីពានរង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការ បរទេសឆ្នាំ២០១៦បានបើកនារសៀលថ្ងៃទី៨វិច្ឆិកា

សន្និសីទកាសែតស្តីពីពានរង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៦ (VOVworld)- សន្និសីទកាសែតអំពីពានរង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការ បរទេសឆ្នាំ២០១៦បានបើកនារសៀលថ្ងៃទី៨វិច្ឆិកានៅទីស្នាក់ការវិទ្យុសម្លេងវៀត ណាម លេខ៥៨ វិថី Quan Su រដ្ឋធានីហាណូយ។ ពានរង្វាន់នេះបានរៀបចំឡើង សំដៅទទួលស្គាល់និងលើកដំកើងអ្នកនិពន្ធនិងក្រុមអ្នកនិពន្ធដែលមានស្នាដៃឆ្នើម ក្នុងវិស័យព័ត៌មានកិច្ចការបរទេសនារយៈពេលពីថ្ងៃទី១មករារហូតដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០១៦។ ថ្លែងមតិក្នុងសន្និសីទកាសែតនេះ លោក Pham Van Linh អនុប្រធាន គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមនិងជាអនុអចិន្ត្រៃយ៍គណៈកម្មាធិការទទួល បន្ទុកការងារព័ត៌មានកិច្ចការបរទេសមជ្ឈឹមបានលើកច្បាស់ថា៖ “ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៦នេះ ក្រៅពីវិស័យ សារព័ត៌មានមក គណៈចាត់តាំងពានរង្វាន់បានសម្រេចបើកទូលាយវិស័យប្រឡង មួយទៀត នោះគឺផលិតផលសៀវភៅផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស។គណៈចាត់ តាំងសង្ឃឹមថា នឹងបន្តទទួលបានការយកចិត្តទុកដាក់និងចូលរួមរបស់អ្នកនិពន្ធ ក្រុម អ្នកនិពន្ធ ស្ថាប័នជាតិនិងអន្តរជាតិដែលមានវណ្ណកម្មឆ្នើមក្នុងវិស័យព័ត៌មានកិច្ចការ បរទេស។តាមនោះ បន្តលើកកំពស់គុណភាពកិច្ចការព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន កិច្ចការបរទេស សំដៅបំពេញល្អនូវភារកិច្ចផ្សព្វផ្សាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋ ផហដែរ”។ តាមគម្រោង ពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅនាខែឧសភាឆ្នាំ២០១៧ខាងមុខ៕
Related





