VOV WorldVOV World
សន្និសីទកំពូលអាជីវកម្មអាស៊ាន-EU លើកទី៣បានបើកនៅទីក្រុងហាណូយ។
09/03/2013 09:22
VOV-សន្និសីទកំពូលអាជីវកម្មអាស៊ាន-EU លើកទី៣ បានប្រព្រឹត្តទៅនាព្រឹក​ថ្ងៃទី៩មិនានៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌសន្និសីទ​រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី១៩និងសន្និសីទពិគ្រោះ យោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ស្នងការពាណិជ្ជកម្ម EU លើកទី១២។
សន្និសីទកំពូលអាជីវកម្មអាស៊ាន-EU លើកទី៣បានបើកនៅទីក្រុងហាណូយ។
  សន្និសីទកំពូលអាជីវកម្មអាស៊ាន-EU លើកទី៣បានបើកនៅទីក្រុងហាណូយ។         VOV-សន្និសីទកំពូលអាជីវកម្មអាស៊ាន-EU លើកទី៣បានប្រព្រឹត្តទៅនា ព្រឹក​ថ្ងៃទី៩មិនានៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌ សន្និសីទ​រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩និងសន្និសីទពិគ្រោះយោបល់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ស្នងការពាណិជ្ជកម្ម EU លើកទី១២។ ចូលរួមសន្និសីទ រួមមាន​នាយករដ្ឋមន្ត្រី​​​​រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung ស្នងការ​ ពាណិជ្ជកម្ម EU Karel de Gucht អគ្គលេខាធិការអាស៊ានលោក Le Luong Minh បណ្ដារដ្ឋមន្ត្រីឯកអគ្គរដ្ឋទូតបណ្ដាប្រទេសរួមជាមួយអង្គភាពអាជីវកម្មធំៗ ប្រមាណ៧០០មកពីសហភាពអ៊ឺរុបនិងដំបន់អាស៊ី-អាគ្នេយ៍។ ថ្លែងមតិនៅ សន្និសីទ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖         “កសាងសហគមន៍អាស៊ាន ក្នុងនោះសហគមន៍សេដ្ឋកិច្ចជាសសរស្នូល ជា​គោលដៅធំបំផុតរបស់អាស៊ាននាបច្ចុប្បន្ននិងក៏ជាវិស័យដែលអាស៊ានទទួល បានលទ្ធផលជាច្រើនត្រូវបានសហគមន៍អង្គភាពអាជីវកម្មវាយតំលៃសកម្ម។ រួមជា​មួយ​ដំណើរការកសាងសហគមន៍សេដ្ឋកិច្ច អាស៊ានកំពុងខំប្រឹងប្រែង ដើម្បី​ធ្វើ​សមាហរណកម្មស៊ីជំរៅជាងជាមួយដៃគូរដំបន់និងសកលលោក។ ក្នុងនោះយើងខ្ញុំលើក​កំពស់កិច្ចសហប្រតិបត្តិការសំខាន់ជាមួយ EU ដើម្បី គោលដៅអភិវឌ្ឍន៍ចីរភាព​និង​ភាពសម្បូរុងរឿងរួម។” នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dungបានអះអាងថា ក្នុងរយៈពេល១៨ឆ្នាំកន្លងមកវៀតណាមជានិច្ចកាលជាសមាជិកសកម្មមួយរបស់អាស៊ាន។         នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បានអះអាងថា ក្នុងរយៈពេល១៨ឆ្នាំកន្លង​ មក​វៀតណាមជានិច្ចកាលជាសមាជិកសកម្មមួយរបស់អាស៊ាន។ ក្នុងឆ្នាំ ២០១៣​វៀតណាមនឹងរួមជាមួយបណ្ដាប្រទេសក្នុងអាស៊ាននិងដៃគូរខំប្រឹង ប្រែងដើម្បី​សហគមន៍អាស៊ានមួយ “សាមគ្គីភាពសម្បូររុងរឿង” ជាមួយប្រធាន បទ ប្រជាជន-អនាគតយើងប្រគៀកស្មាជាមួយគ្នា។         “ជាមួយតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងសហប្រតិបត្តិការ​ សេដ្ឋកិច្ចអាស៊ាន-EU វៀតណាមជានិច្ចកាលគាំទ្រជំរុញទំនាក់ទំនង​សហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងដំបន់ទាំងពីរកាន់តែស៊ីជម្រៅ​ប្រសិទ្ធភាពនិងឡើងកំពស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។​លើស្ថានភាពជាក់ស្ដែង វៀត​ណាមកំពុងក្លាយទៅជាច្រកទ្វារសំខាន់ដើម្បីបណ្ដាវិនិយោគិនអាជីវករ អន្តរជាតិ​ទាក់ទងទីផ្សារបើកទូលាយការវិនិយោគនៅអាស៊ានក៏ដូចជាទីផ្សារ បណ្ដាដំបន់​ពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយដៃគូរនានា៕”