VOV WorldVOV World
សន្និសីទកំពូលអាស៊ានលើកទី២៤បើកនៅមីយ៉ាន់ម៉ា
11/05/2014 09:07
(VOV)_ សន្និសីទកំពូលអាស៊ានលើកទី២៤ត្រូវបានបើក ​នៅទីក្រុង​Nay Pyi Taw មីយ៉ាន់ម៉ា ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀត​ណាម ​លោក Nguyen Tan Dung និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដា​ប្រទេស​អាស៊ាន​ផ្សេងៗទៀត។
សន្និសីទកំពូលអាស៊ានលើកទី២៤បើកនៅមីយ៉ាន់ម៉ា
សន្និសីទកំពូលអាស៊ានលើកទី២៤បើកនៅមីយ៉ាន់ម៉ា(DUC TAM) (VOV)_ សន្និសីទកំពូលអាស៊ានលើកទី២៤ត្រូវបានបើក ​នៅទីក្រុង​Nay Pyi  Taw មីយ៉ាន់ម៉ា ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀត​ណាម ​លោក  Nguyen Tan Dung និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដា​ប្រទេស​អាស៊ាន​ផ្សេងៗ ទៀត។ ដោយប្រធានបទ៖ ​សាមគ្គីភាព ​ឆ្ពោះទៅ​សហគមន៍មួយប្រកបដោយ សន្តិភាព  និងសម្បូររុងរឿង។ សន្និសីទលើកនេះ នឹងពិភាក្សាអំពីសភាព  ការណ៍លាតត្រដាងអនុវត្តការកសាងសហគមន៍អាស៊ាន នាឆ្នាំ ២០១៥ ត្រៀម រៀបចំអោយការអភិវឌ្ឍន៍របស់សហគមន៍​បន្ទាប់ពីឆ្នាំ២០១៥ …។ល។ នាយក រដ្ឋមន្ត្រី Nguyen Tan Dung និង​បណ្ដាថ្នាក់ដឹកនាំអាស៊ាន ក៏ប្រមូលផ្តុំពិភាក្សាអំពី បណ្ដាបញ្ហាក្នុងតំបន់និងអន្តរជាតិ ដែលយកចិត្តទុកដាក់ដូចគ្នា ។ ក្នុងនោះបញ្ហា នៅសមុទ្រខាង​កើតជាបញ្ហាក្តៅគគុកមួយត្រូវបានយកមកពិភាក្សានៅក្នុង សន្និសីទលើកនេះដែរ៕