សន្និសីទកំពូលសហភាពអឺរ៉ុបបិទបញ្ចប់ដោយមិនឯកភាពអំពីបញ្ជីឈ្មោះនៃថ្នាក់ដឹកនាំរបស់ប្លុក
17/07/2014 08:44
(VOVworld) – នាព្រឹកថ្ងៃទី ១៧ កក្កដា សន្និសីទកំពូល សហភាពអឺរ៉ុប (EU) បានបិទបញ្ចប់នៅទីក្រុង Brussels (បែលហ្ស៊ីក) ដោយមិនឯកភាពអំពីបញ្ជីឈ្មោះ នៃថ្នាក់ ដឹកនាំរបស់ប្លុកនេះក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។

សន្និសីទកំពូលសហភាពអឺរ៉ុបបិទបញ្ចប់ដោយមិនឯកភាពអំពីបញ្ជីឈ្មោះនៃថ្នាក់ដឹកនាំរបស់ប្លុក (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ១៧ កក្កដា សន្និសីទកំពូលសហភាពអឺរ៉ុប (EU) បានបិទបញ្ចប់នៅទីក្រុង Brussels (បែលហ្ស៊ីក) ដោយមិនឯកភាពអំពីបញ្ជី ឈ្មោះ នៃថ្នាក់ដឹកនាំរបស់ប្លុកនេះក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។ ដោយ ហេតុនេះ សន្និសីទ កំពូលថ្មីមួយអំពីបញ្ហានេះនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ៣០ សីហា ខាងមុខនេះ។ ក្តីសង្ឈឹមរកឃើញអ្នកកាន់ដំណែង ជំនួសតំណាងជាន់ខ្ពស់ទទួលបន្ទុកបណ្ដាបញ្ហាសន្តិសុខនិងគោលនយោ បាយកិច្ចកាបរទេសរបស់ EU លោកស្រី Catherine Ashton ទទួលបរាជ័យ ដែលធ្វើឲ្យសន្និសីទធ្លាក់ចូលក្នុងការលំបាកភ្លាមមួយរំពិច។ ប្រទេស Lithuania និងបណ្ដាប្រទេសនៅតំបន់ Baltic រួមជាមួយប៉ូឡួញបានប្រឆាំង ជំទាស់ ការជ្រើសតាំងរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោកស្រី Frederica Mogherini ជំនួសលោកស្រី Ashton។ តាមទស្សនៈនៃបណ្ដាប្រទេសពោល ខាងលើ លោកស្រី Mogherini គ្មាន បទពិសោធន៍ការទូត ជាពិសេសក្នុង កាលៈទេសៈ EU កំពុងប្រឈមមុខនឹងវិបត្តិនៅអ៊ុយក្រែននិងមជ្ឈឹមបូព៌ារ។ ក្នុងពេលនោះ គោលជំហរ របស់រដ្ឋាភិបាលអ៊ីតាលីនៅមានភាពទន់ជ្រាយអំពីបញ្ហាអ៊ុយក្រែនដោយ ក្រាន់តែផ្តោតទៅលើកិច្ចការពារទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយ រុស្ស៊ីតែប៉ុណ្ណោះ។ ស្តីអំពីដំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Helle Thorning Schmidt ទទួលបានការគាំទ្រជាច្រើនក្នុងប្លុក។ ប៉ុន្តែ បារាំងបានប្រឆាំងជំទាស់ការផ្តើមគំនិតនេះ ដោយសារ ដាណឺម៉ាមិនម៉ែនជាសមាជិកនៃតំបន់ចាយប្រាក់ អឺរ៉ូទេ៕
Related
More




