VOV WorldVOV World
សន្និសីទលើកទី៥ក្រុមការងារការផ្ដើមគំនិតមហាអនុដំបន់ទន្លេមេគង្គ
07/11/2013 10:53
Vovworld-សន្និសីទលើកទី៥ក្រុមការងារការផ្ដើមគំនិតមហាអនុដំបន់ទន្លេ​មេគង្គ​បានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៦និង៧វិច្ឆិកានៅទីក្រុងសៀមរាប​កម្ពុជា។
សន្និសីទលើកទី៥ក្រុមការងារការផ្ដើមគំនិតមហាអនុដំបន់ទន្លេមេគង្គ
សន្និសីទលើកទី៥ក្រុមការងារការផ្ដើមគំនិតមហាអនុដំបន់ទន្លេមេគង្គ (vi.wikipedia.org)         Vovworld-សន្និសីទលើកទី៥ក្រុមការងារការផ្ដើមគំនិតមហាអនុដំបន់ទន្លេ​ មេគង្គ​បានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៦និង៧វិច្ឆិកានៅទីក្រុងសៀមរាប​ កម្ពុជា។ ខ្លឹមសារសំខាន់នៃសន្និសីទគឺកសាងកម្មវិធីនិងសំណើរសកម្មភាពជាក់​ ស្ដែងអនុវត្ត​កញ្ចប់​​ជំនួយមានតំលៃ៥០លានដុល្លារអាមេរិកដែលអាមេរិកសន្យា​ សំរាប់ប្រទេសចំនួន​៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមក្នុងរយៈ​ពេល​២ឆ្នាំ​ ខាង​មុខ។ ធ្វើអធិបតី​សន្និសីទ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាស៊ានលោក David Carden បាន​លើក​ច្បាស់ថា៖         “ដល់ពេលដែលយើងត្រូវដាក់ចេញការសំរេចចិត្តត្រឹមត្រូវជាង។ យើងត្រូវ​ យល់​ថា បញ្ហាសន្តិសុខស្បៀងអាហារអប់រំជាដើមរវាងបណ្ដាប្រទេសក្នុងដំបន់​ មហាអនុដំបន់​ទន្លេ​មេគង្គសុទ្ធតែជិតស្និទ្ធជាមួយគ្នា។ នោះជាមូលហេតុដែល​ហេតុ​ អ្វី​យើងត្រូវពិភាគ្សា​ជាមួយគ្នាដើម្បីធ្វើសកម្មភាពដ៏ត្រឹមត្រូវបំផុត។”         ក្នុងកញ្ចប់ជំនួយពោលខាងលើរបស់រដ្ឋាភិបាលអាមេរិកសំរាប់ប្រទេសចូល​រួម ការ​ផ្ដើមគំនិតមហាអនុដំបន់ទន្លេមេគង្គដំណាក់កាល២០១៣-២០១៤ វៀត​ណាម​ ដើរតួនាទី​សហអធិបតីជាមួយអាមេរិកក្នុងការជំរុញសរសរអំពីការពារ​បរិស្ថាន​និង ប្រភពទឹក៕

More