សន្និសីទបន្ទាន់ថ្នាក់រដ្ឋមន្រ្តីអាស៊ានអំពីបទល្មើសអន្តរប្រទេសនៅម៉ាឡេស៊ី
03/07/2015 09:45
(VOVworld) - សន្និសីទបន្ទាន់ថ្នាក់រដ្ឋមន្រ្តីអាស៊ានអំពី បទល្មើសអន្តរប្រទេស (EAMMTC) ទាក់ទិនដល់បញ្ហា ចំណាកស្រុកខុសធម្មតានៅតំបន់អាស៊ីអាគ្នេយ៍បាន ប្រព្រឹត្តទៅនាថ្ងៃទី២ កក្កដា នៅរដ្ឋធានីគូឡាឡាំពួ របស់ម៉ាឡេស៊ី។

បណ្ដាតំណាងចូលរួមសន្និសីទនេះ (រូបថត៖TTXVN) (VOVworld) - សន្និសីទបន្ទាន់ថ្នាក់រដ្ឋមន្រ្តីអាស៊ានអំពីបទល្មើសអន្តរប្រទេស (EAMMTC) ទាក់ទិនដល់បញ្ហាចំណាកស្រុកខុសធម្មតានៅតំបន់អាស៊ីអាគ្នេយ៍បាន ប្រព្រឹត្តទៅនាថ្ងៃទី២ កក្កដា នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ី។ចូលរួមសន្និសីទ នេះមានបណ្ដារដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកការបង្ការប្រឆាំងបទល្មើសអន្តរប្រទេស និងតំណាងមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ ក៏ដូចជាតំណាងនៃអ.ស.ប និងក្រសួងការបរទេសអាមេរិកទៀតផង។គណៈប្រតិភូវៀតណាមដឹកនាំដោយអនុ រដ្ឋមន្រ្តីក្រសួងនគរបាលលោក To Lam ចូលរួមសន្និសីទ។ នៅទីនេះ លោក To Lam បានឲ្យដឹងថា ស្ថានភាពជនចំណាកស្រុកខុសធម្មតានា បច្ចុប្បន្នកំពុងមានការបំរ៉ែបំរួលដ៏ស្មុគស្មាញ អាចក្លាយទៅជាវិបត្តិមនុស្សធម៌១ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើស្ថិរភាពនយោបាយតំបន់និងគោលដៅបង្កើត សហគមន៍អាស៊ាននាចុងឆ្នាំ២០១៥។វៀតណាមស្នើរឲ្យប្រទេសនានាសហការ អនុវត្តវិធានការចាំបាច់ដូចជាបង្កើនសកម្មភាពស្វែងរកនិងជួយសង្គ្រោះ ចែករំ លែកព័ត៌មាន និងធានាការជួយឧបត្ថម្ភសំរាប់បណ្ដាប្រទេសដែលកំពុងអនុវត្តការ ជួយសង្គ្រោះមនុស្សធម៌ផងដែរ៕
Related





