សន្និសីទបណ្ដារដ្ឋមន្ត្រីការពារប្រទេស (ADMM) លើកទី ៧ នឹងត្រូវបានរៀបចំឡើងនៅប្រ៊ុយណេ
01/05/2013 08:58
(VOVworld) – លើគេហទំព័ររបស់រដ្ឋាភិបាលប៊្រុយណេបាន នាំចេញ សេក្តីប្រកាស នាថ្ងៃទី ១ ឧសភា បានឲ្យដឹងថា៖ សមាគមបណ្ដាប្រជាជាតិ អាស៊ី-អាគ្នេយ៍ (អាស៊ាន) នឹងរៀបចំ សន្និសីទបណ្ដារដ្ឋមន្ត្រីការពារប្រទេស (ADMM) លើកទី ៧ នៅរាជធានី Bandar Seri Begawan របស់ប្រ៊ុយណេ ចាប់ពីថ្ងៃទី ៦ ដល់ទី ៨ ឧសភា។

(VOVworld) – លើគេហទំព័ររបស់រដ្ឋាភិបាលប៊្រុយណេបាននាំចេញ សេក្តីប្រកាស នាថ្ងៃទី ១ ឧសភា បានឲ្យដឹងថា៖ សមាគមបណ្ដាប្រជាជាតិ អាស៊ី-អាគ្នេយ៍ (អាស៊ាន) នឹងរៀបចំសន្និសីទបណ្ដារដ្ឋមន្ត្រីការពារប្រទេស (ADMM) លើកទី ៧ នៅរាជធានី Bandar Seri Begawan របស់ប្រ៊ុយណេ ចាប់ពីថ្ងៃទី ៦ ដល់ទី ៨ ឧសភា។ ក្នុងសន្និសីទ ប្រចាំឆ្នាំ ADMM លើកនេះ បណ្ដារដ្ឋមន្ត្រីនឹងប្រមូលផ្តុំពិភាក្សានិងផ្លាស់ប្តូរមតិអំពី រាល់បញ្ហាការពារប្រទេសសន្តិសុខ នាបច្ចុប្បន្ន ក៏ដូចជា ការសាកល្បងដែលតំបន់ កំពុងប្រឈមមុខ ផងដែរ។ ប្រធានបទរបស់ ADMM ឆ្នាំ ២០១៣ គឺ “រួមគ្នាការពារ ប្រជាពលរដ្ឋនិងអនាគត់ របស់យើង” ដែលសមស្របនឹងការខំប្រឹងប្រែងរបស់ អាស៊ាន ក្នុងការកាសាងនិង ឆ្ពោះទៅសហគមន៍អាស៊ានមួយនាឆ្នាំ ២០១៥ ជា ពិសេសគឺ សហគមន៍ នយោបាយ-សន្តិសុខអាស៊ាន (APSC)។ គោលដៅនៃ សន្និសីទ ADMM ក៏គឺសំដៅជំរុញជំនឿជឿជាក់និងទំនុកទុកចិត្តគ្នាទៅវិញ ទៅមករវាងបណ្ដាប្រទេសជា សមាជិកអាស៊ានទៀតផង៕
Related




