សន្និសីទបូកសរុប៥ឆ្នាំកសាងវណ្ណៈកសិករវៀតណាម
03/07/2015 10:05
(VOVworld) - នៅទីនេះ គណៈកម្មការទទួលបន្ទុក គំរោងការណ៍នេះ បានកំណត់ភារកិច្ចសំខាន់មួយចំនួន ក្នុងដំណាក់កាល៥ឆ្នាំខាងមុខ
(រូបថត៖VGP) (VOVworld) - នាព្រឹកថ្ងៃទី៣ កក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទ លើបណ្ដាញអ៊ីនធឺណែតទូទាំងប្រទេសបូកសរុប៥ឆ្នាំអនុវត្តគំរោងការណ៍ស្ដីពីការ លើកកំពស់តួនាទី ការទទួលខុសត្រូវរបស់សមាគមន៍កសិករវៀតណាមក្នុងការ អភិវឌ្ឍន៍កសិកម្ម កសាងជនបទថ្មីនិងកសាងវណ្ណៈកសិករវៀតណាមដំណាក់កាល ២០១០-២០២០។នៅទីនេះ គណៈកម្មការទទួលបន្ទុកគំរោងការណ៍នេះ បានកំណត់ ភារកិច្ចសំខាន់មួយចំនួនក្នុងដំណាក់កាល៥ឆ្នាំខាងមុខ ក្នុងនោះសង្កត់ធ្ងន់ទៅលើ ការបន្តសុក្រិតយន្តការ គោលនយោបាយទាក់ទិនដល់ កសិកម្ម កសិករ ជនបទ ការផ្លាស់ប្ដូរថ្មី និងសកម្មចូលរួមការរៀបចំរចនាសម្ព័ន្ធ កសិកម្មឡើងវិញ សំដៅ លើកកំពស់គុណភាពផលិតផល ក៏ដូចជាបង្កើនប្រាក់ចំណូល សំរាប់ប្រជាកសិ ករផងដែរ៕
Related





