VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រី ASEM លើកទី១២
05/11/2015 07:03
(VOV)_នាថ្ងៃទី៥​វិច្ឆិកា នៅទីក្រុង Luxembourg បានប្រព្រឹត្តទៅសន្និសីទ​រដ្ឋមន្ត្រី វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ដោយមានការ​ចូល​រួមរបស់រដ្ឋមន្ត្រី ក្រសួងការបរទេសនៃប្រទេសអឺរ៉ុប​ចំនួន៣០
សន្និសីទរដ្ឋមន្ត្រី ASEM លើកទី១២
សន្និសីទរដ្ឋមន្ត្រី ASEM លើកទី១២           (VOV)_នាថ្ងៃទី៥​វិច្ឆិកា នៅទីក្រុង Luxembourg បានប្រព្រឹត្តទៅសន្និសីទ​រដ្ឋ មន្ត្រី វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ដោយមានការ​ចូល​ រួមរបស់រដ្ឋមន្ត្រី ក្រសួងការបរទេសនៃប្រទេសអឺរ៉ុប​ចំនួន៣០ និងប្រទេស​អាស៊ីចំ នួន២១ រួមជាមួយអគ្គលេខាធិការដ្ឋានអាស៊ាន។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស វៀត ណាម លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ចើញ​ ចូលរួម​សន្និសីទ។ សន្និសីទរដ្ឋមន្ត្រី  ASEM លើកទី១២នេះ ជាឱកាសសំខាន់​ ដើម្បី​រដ្ឋមន្ត្រីនៃបណ្ដាប្រទេសអឺរ៉ុប និងអាស៊ី អះអាងនូវកិច្ចសហប្រតិបត្តិការ​និង ការចរចាររវាងតំបន់ទាំងពីរ។ ដោយប្រធានបទ៖ រួមគ្នាសហប្រតិបត្តិការ ​ដើម្បី អនាគតនិរន្តរភាព និងសុវត្ថិភាព សន្និសីទលើកនេះ មានសម័យប្រជុំ​ពិភាក្សាចំ នួន៣ ស្ដីអំពី៖ បំរ៉េបំរួលអាកាសធាតុ របៀបវារះ ២០៣០ ស្ដីអំពីការ​អភិវឌ្ឍ៍និរន្តរ ភាព គ្រប់គ្រង និងកាត់បន្ថយគ្រោះធម្មជាតិ តភ្ជាប់និងអនាគត  ASEM និងបណ្ដា បញ្ហាអន្តរជាតិ តំបន់ដែលបានយកចិត្តទុកដាក់ដូចគ្នាដែលក្នុងនោះមានបញ្ហានៅ សមុទ្រខាងកើតផង។           អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ប្រធាន​ គណៈប្រតិភូវៀតណាម ​ថ្លែងមតិក្នុងកិច្ចប្រជុំពេញអង្គ នាថ្ងៃទី៥ វិច្ឆិកា  ស្ដីពីបញ្ហា​ បំរ៉េបំរួលអាកាសធាតុ។ គណៈប្រតិភូវៀតណាមគ្រោងនឹងមានសកម្មភាពជាច្រើន នៅខាងក្រៅសន្និសីទ ដូចជា៖ជំនួបប្រាស្រ័យទ្វេភាគី ជាមួយគណៈប្រតិភូ​ប៉ូឡូញ  ឥណ្ឌា និងហ្វាំងឡង់៕