VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រី TPP បន្តដំណើរការចរចារនៅអាមេរិក
05/10/2015 09:53
(VOVworld) – នាយប់ថ្ងៃទី ៤ តុលា សន្និសីទរដ្ឋមន្ត្រី ពាណិជ្ជកម្មបណ្ដាប្រទេស ចូលរួមការចចារស្តីពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Atlanta ត្រូវអូស បន្លាយបន្ថែម ១ ថ្ងៃសំដៅ ជួយឧបត្ថម្ភភាគីនានាអាច ទទួលបានការព្រមព្រៀងចុងក្រោយចំពោះកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកនេះ។
សន្និសីទរដ្ឋមន្ត្រី TPP បន្តដំណើរការចរចារនៅអាមេរិក
សន្និសីទរដ្ឋមន្ត្រី TPP បន្តដំណើរការចរចារនៅអាមេរិក (Image: VNA) (VOVworld) – នាយប់ថ្ងៃទី ៤ តុលា សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្មបណ្ដាប្រទេស  ចូលរួមការចចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Atlanta ត្រូវអូសបន្លាយបន្ថែម ១ ថ្ងៃសំដៅ  ជួយឧបត្ថម្ភភាគីនានាអាចទទួលបានការព្រមព្រៀងចុងក្រោយចំពោះកិច្ចព្រម  ព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកនេះ។ នាគ្រាដំបូង សន្និសីទបាន  គ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ កញ្ញា ដល់ទី ១ តុលា ប៉ុន្តែ បណ្ដារដ្ឋមន្ត្រីបាន សម្រេចពន្យាពេលដល់ថ្ងៃទី ៥​​ តុលា តាមម៉ោងអាមេរិក (ថ្ងៃទី ៦ តុលា តាម ម៉ោងវៀតណាម)។ ក្រោយរយៈពេល ៥ ថ្ងៃដំណើរការចរចារ ដល់ចុងថ្ងៃទី ៤  តុលា អ្នកចរចារចំនួន ១២ រូបមិនទាន់ដោះស្រាយបាននូវបញ្ហាចុងក្រោយដើម្បី ឆ្ពោះទៅកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះឡើយ ទោះបី បញ្ហាលុបចោលរបៀង ពន្ធ ចំពោះគ្រឿងបន្លាស់រថយន្តនាំចូលទីផ្សារអាមេរិកខាងជើងត្រូវបានដោះ ស្រាយរួចហើយក្តី។ បញ្ហាពេលវេលារក្សាការគាំពារផ្តាច់មុខចំពោះមុខទំនិញ ឱសថថ្មីក៏ត្រូវបានដោះស្រាយជាសារវ័ន្តដោយសារអាមេរិកនិងអូស្ត្រាលី ទទួលបាន ការព្រមព្រៀងលើវិស័យនេះផងដែរ៕​