សន្និសីទរដ្ឋមន្ត្រីការបរទេស ASEM វាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតរបស់វៀតណាម
07/11/2015 09:14
(VOVworld) – ក្រោយរយៈពេល ២ ថ្ងៃធ្វើការ សន្និសីទ រដ្ឋមន្ត្រីការបរទេសនៃ វេទិការសន្ទនាអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ បានបិទបញ្ចប់ប្រកបដោយជោគ ជ័យនៅ Luxembourg នាថ្ងៃទី ៦ វិច្ឆិកា។

សន្និសីទរដ្ឋមន្ត្រីការបរទេស ASEM វាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតរបស់វៀតណាម (Image: VNA) (VOVworld) – ក្រោយរយៈពេល ២ ថ្ងៃធ្វើការ សន្និសីទរដ្ឋមន្ត្រីការបរទេសនៃ វេទិការសន្ទនាអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ បានបិទបញ្ចប់ប្រកបដោយជោគ ជ័យនៅ Luxembourg នាថ្ងៃទី ៦ វិច្ឆិកា។ វាយតំលៃលទ្ធផលនៃសន្និសីទអនុរដ្ឋ មន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ដែលដឹកនាំគណៈប្រតិភូ វៀតណាមចូលរួមសន្និសីទ បានឲ្យដឹងថា៖ សន្និសីទបានចេញសេចក្តីថ្លែងការ ណ៍រួមដោយបណ្ដាទិសដៅនិងវិធានការជាក់ស្តែងសំដៅនាំកិច្ចសហប្រតិបត្តិការ រវាងអាស៊ីនិងអឺរ៉ុបអភិវឌ្ឍន៍ដ៏ស៊ីជម្រៅនិងមានប្រសិទ្ធភាព។ ទាក់ទិនដល់ការរួមវិភាគទានរបស់វៀតណាមនៅសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា៖ វៀតណាមទទួល បានការគាំទ្រដ៏ទូលំទូលាយចំពោះការផ្តើមគំនិត “ការគ្រប់គ្រងនិងកាត់បន្ថយ គ្រោះអាសន្នដោយគ្រោះធម្មជាតិ៖ ការច្នៃប្រឌិតនិងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍ ឲ្យបានខ្លាំងក្លានិងនិរន្តភាព»។ បណ្ដាការផ្តើមគំនិតរបស់វៀតណាមស្តីពីការ កាត់ បន្ថយភាពក្រីក្រការបណ្តុះបណ្ដាលជំនាញប្រែទៅជាដល់រូបសណ្ឋាន កំណើនបៃតងក៏ត្រវបានសមាជិកនានាសន្យាបន្តអនុវត្តក្នុងឆ្នាំ ២០១៦។ អង្គសន្និសីទនានា ក៏បានគាំទ្រការផ្តើមគំនិតរបស់វៀតណាមក្នុងការលើក កំពស់ការរួមវិភាគទាន របស់ ASEM ក្នុងការបង្រួញគំលាតអភិវឌ្ឍន៍និងការ បង្កើនការតភ្ជាប់មហាអនុតំបន់ទន្លេ មេគង្គ ជាដើម៕
Related





