VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រីការបរទេសនៃវេទិការ ASEM លើកទី ១១ បានបញ្ចប់ប្រកបដោយជោគជ័យ
13/11/2013 12:05
(VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា សន្និសីទរដ្ឋមន្ត្រី ការបរទេសនៃវេទិការសហប្រ តិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី ១១ ដែលត្រូវបានរៀបចំឡើងនៅ រដ្ឋធានៅ New Delhi ឥណ្ឌា បានបញ្ចប់ប្រកបដោយ ជោគជ័យ។
សន្និសីទរដ្ឋមន្ត្រីការបរទេសនៃវេទិការ ASEM លើកទី ១១ បានបញ្ចប់ប្រកបដោយជោគជ័យ
សន្និសីទរដ្ឋមន្ត្រីការបរទេសនៃវេទិការសហប្រ តិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី ១១ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានៅ New Delhi ឥណ្ឌា បានបញ្ចប់ប្រកបដោយជោគជ័យ។ (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា សន្និសីទរដ្ឋមន្ត្រីការបរទេសនៃវេទិការសហប្រតិបត្តិ ការអាស៊ី-អឺរ៉ុប (ASEM) លើកទី ១១ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានៅ New Delhi ឥណ្ឌា បានបញ្ចប់ប្រកបដោយជោគជ័យ។ បណ្ដារដ្ឋមន្ត្រីបានអនុម័តលើសេចក្តីថ្លែង ការប្រធានដោយមានសេចក្តីសម្រេចសំខាន់អំពីទិសដៅនិងកម្មវិធីសហប្រតិបត្តិការ នៃវេទិការនាពេលខាងមុខ។ សន្និសីទបានអនុម័តលើការផ្តើមគំនិតថ្មីចំនួន ១៦ បង្កើតក្រុមសហប្រតិបត្តិការតាមវិស័យជាក់ស្តែងចំនួន ១២ និងពិភាក្សាអំពីការត្រៀម រៀបចំសំរាប់ការចូលរួម ASEM របស់ Croatia នាពេលខាងមុខ។ បណ្ដាតំណាងបាន អះអាងនូវការខំប្រឹងប្រែង​រៀបចំប្រកបដោយជោគ ជ័យសន្និសីទជាន់ខ្ពស់ ASEM លើកទី ១០ នៅទីក្រុង Milan អ៊ីតាលី នាចុងឆ្នាំ ២០១៤ និងសន្និសទីរដ្ឋមន្ត្រីការ បរទេស ASEM លើកទី ១២ នៅ Luxembourg នាឆ្នាំ ២០១៥ ក៏ដូចជា រាល់សកម្មភាព ជាក់ស្តែងឆ្ពោះទៅការរំលឹកខួបអ​នុស្សារវរី យ៍លើកទី ២០ នៃទិវាបង្កើតវេទិការ ASEM (១៩៩៦-២០១៦)។ ក៏ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc បានឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មាន។ ក្នុងនោះ​ លោក Ha Kim Ngoc បាន សង្កត់ធ្ងន់ថា៖  គណៈប្រតិភូវៀតណាមគួបផ្សំយ៉ាងជិតស្និតជាមួយប្រទេសម្ចាស់ ផ្ទះឥណ្ឌានិងបណ្ដាប្រទេសជាសមាជិក ASEM ផ្សេងៗទៀតរួមចំណែកយ៉ាងសកម្ម ចូលក្នុងខ្លឹមសារសំខាន់ៗនៅសន្និសីទលើកនេះ ជាពិសេស ក្នុងការគ្រប់គ្រងប្រភព ទឹកចីរភាព។ ការផ្តើមគំនិតជាច្រើនរបស់វៀតណាមសំដៅបង្កើនភាពជាក់ស្តែងនៃ កិច្ចសហប្រតិបត្តិការក្នុង ASEM ត្រូវបានឯកភាព នាំចូលក្នុងឯកសារនៅសន្និសីទ លើកនេះ៕