VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រីក្រសួងការងារអាស៊ានលើកទី២៤ត្រូវបានបើកជាផ្លូវការនៅឡាវ
16/05/2016 10:27
(VOV)_នាថ្ងៃទី១៥ ឧសភា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) សន្និសីទរដ្ឋ​មន្ត្រីក្រសួងការងារអាស៊ានលើកទី២៤ ( ALMM 24) និងសន្និសីទរដ្ឋមន្ត្រីក្រសួង​ការងារអាស៊ាន+៣ ( ALMM+3) លើកទី៩ ត្រូវបានបើកជាផ្លូវការ។ គណៈប្រតិភូ​វៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung
សន្និសីទរដ្ឋមន្ត្រីក្រសួងការងារអាស៊ានលើកទី២៤ត្រូវបានបើកជាផ្លូវការនៅឡាវ
សន្និសីទរដ្ឋមន្ត្រីក្រសួងការងារអាស៊ានលើកទី២៤ត្រូវបានបើកជាផ្លូវការនៅឡាវ           (VOV)_នាថ្ងៃទី១៥ ឧសភា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) សន្និសីទរដ្ឋ​មន្ត្រី ក្រសួងការងារអាស៊ានលើកទី២៤ ( ALMM 24) និងសន្និសីទរដ្ឋមន្ត្រីក្រសួង​ការងារ អាស៊ាន+៣ ( ALMM+3) លើកទី៩ ត្រូវបានបើកជាផ្លូវការ។  គណៈប្រតិភូ​វៀតណាម  ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក  Dao Ngoc Dung បានអញ្ជើញចូលរួម។ដោយប្រធានបទ៖​ផ្លាស់ប្តូរពីការងារក្រៅផ្លូវការ  ទៅជាការងារ​ផ្លូវការ ឆ្ពោះទៅការអភិវឌ្ឍន៍ការងារ​ចីរភាព បណ្ដារដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនះ ដើម្បីជួយឧបត្ថម្ភដំណើការនេះ។           បណ្ដារដ្ឋមន្ត្រីក៏បានសម្ដែងនូវការសន្យាជំរុញការអនុវត្តចក្ខុវិស័យអាស៊ាន ​ ២០២៥ និងផែនការមេអំពីសហគមន៍វប្បធម៌ សង្គមកិច្ចអាស៊ាន(ASCC) 2025 ។​  បញ្ចប់សន្និសីទ អង្គសន្និសីទបានអនុម័តទៅលើសេចក្ដីថ្លែងការណ៍វៀងច័ន្ទ ​ស្ដីអំពី ការផ្លាស់ប្តូរការងារក្រៅផ្លូវការ ទៅជាការងារផ្លូវការ ឆ្ពោះទៅការអភិវឌ្ឍន៍ការងារចីរ ភាព ក្នុងអាស៊ាន និងអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទ​រដ្ឋមន្ត្រីក្រសួងការងារ អាស៊ាន លើកទី២៤។           គណៈប្រតិភូវៀតណាមបានសកម្មរួមវិភាគទាននៅសន្និសីទនានា ជា​ពិសេសគឺ ចែករំលែកអំពីកម្មវីធី គោលនយោបាយ ក៏ដូចជា វិធានការនានារបស់​រដ្ឋាភិបាលវៀត ណាម ដើម្បីជួយឧបត្ថម្ភដំណើការផ្លាស់ប្តូរពីការងារក្រៅផ្លូវការ ទៅជាការងារ​ផ្លូវការ។           សន្និសីទរដ្ឋមន្ត្រីក្រសួងការងារអាស៊ាន លើកទី២៥ នឹងត្រូវបានរៀបចំឡើងនៅ សិង្ហបុរី នាឆ្នាំ ២០១៨៕