សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៣ទទួលបានលទ្ធផលល្អប្រសើរ
30/10/2015 10:08
Vovworld-នារសៀលថ្ងៃទី២៩តុលានៅក្រុងហាណូយ ក្រសួងធនធាននិងបរិស្ថានបានរៀបចំសន្និសីទកាសែត
សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៣ទទួលបានលទ្ធផលល្អប្រសើរ Vovworld-នារសៀលថ្ងៃទី២៩តុលានៅក្រុងហាណូយ ក្រសួងធនធាននិង បរិស្ថានបានរៀបចំសន្និសីទកាសែតប្រកាសលទ្ធផលសន្និសីទរដ្ឋមន្ត្រីបរិស្ថាន អាស៊ានលើកទី១៣ សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ាន+៣លើកទី១៤។ នៅ សន្និសីទកាសែតលោក Nguyen Van Tai ប្រធានអគ្គនាយកដ្ឋានបរិស្ថាន(ក្រសួង ធនធាននិងបរិស្ថាន)បានឲ្យដឹងថា សន្និសីទបានអនុម័តលើសេចក្តីថ្លែងការណ៍ រួមអាស៊ានស្ដីពីបំរ៉ែបំរួលអាកាសធាតុឆ្នាំ២០១៥។ បណ្ដាប្រទេសអាស៊ានបាន កត់សម្គាល់និងវាយតំលៃខ្ពស់ការផ្ដើមគំនិតរបស់វៀតណាមអំពីការកសាង សេចក្តីព្រាងសេចក្តីថ្លែងការណ៍អាស៊ានស្ដីពីរបៀបវារៈនិរន្តរភាពបរិស្ថាននិងបំរ៉ែ បំរួលអាកាសធាតុក្រោយឆ្នាំ២០១៥។ រដ្ឋមន្ត្រីនានាក៏បានប្រជុំជាមួយសមភាគី ប្រទេសសន្ទនាចិនជប៉ុននិងកូរ៉េខាងត្បូងក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការ ទីក្រុងគំរូនិរន្តរភាពអំពីបរិស្ថាន អនុវត្តគំរោងការណ៍រាយនាមពហុបែបជីវសាស្ត្រ នៅដំបន់អាស៊ាន។ បញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ត្រូវបានរដ្ឋមន្ត្រីប្រទេសអាស៊ានផ្តោតទៅ លើនៅសន្និសីទគឺបញ្ហាបំពូលផ្សែងអ័ព្វដ៏ធ្ងន់ធ្ងរនៅឥណ្ឌូនេស៊ី បណ្ដាលឥទ្ធិពល ដល់ដំបន់។ លោក Le Luong Minh អគ្គលេខាធិការអាស៊ានបានឲ្យដឹងថា៖ “សន្និសីទបានមានការសំរេចចិត្តសំខាន់នឹងចាប់ផ្ដើមដំណើរការដើម្បីឈាន ទៅសហគមន៍អាស៊ានមួយគ្មានផ្សែងអ័ព្ទនាឆ្នាំ២០២០។ សន្និសីទក៏អនុម័តលើ សំណុំបែបបទបទដ្ឋានអំពីការដំណើរការវិធានការទប់ទល់រួមចំពោះបាតុភូត បំពូលផ្សែងអ័ព្ទឆ្លងព្រំដែនក៏ដូចជាអនុម័តលើការណែនាំអំពីការអនុវត្តវិធានការ សម្របសម្រួលតាមដានវាយតំលៃវិធានការទប់ទល់រួមចំពោះបាតុភូតបំពូលផ្សែង អ័ព្ទឆ្លងព្រំដែន។” អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha បានឲ្យ ដឹងថា រាល់បញ្ហាទាក់ទិនដល់ការគ្រប់គ្រងធនធានទឹកបង្ហូទឹកជំនន់បំពូលប្រភព ទឹកបានផ្តោតសំខាន់ក្នុងសន្និសីទ។ “នាពេលកន្លងទៅវៀតណាមបានចូលរួមកិច្ចព្រមព្រៀងអំពីអាជីវកម្មនិងប្រើ ប្រាស់ប្រភពទឹករបស់បណ្ដាទន្លេឆ្លងកាត់ប្រទេស។ ប្រទេសជាច្រើនក្នុងសមាគម អាស៊ានមិនទាន់ចូលរួមកិច្ចព្រមព្រៀងនេះ។ នេះជាបញ្ហាកំពុងដាក់ចេញចំពោះ ប្រទេសនានាក្នុងអាស៊ានដើម្បីមានគោលនយោបាយការកំណត់គតិយុត្តិអំពីបញ្ហា អាជីវកម្មនិងប្រើប្រាស់ប្រភពទឹកមានព្រំដែនរួម។” សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៤នឹងបានរៀបចំនៅប្រទេសប៊្រុយណេ នាឆ្នាំ២០១៧៕
Related





