សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩បានបញ្ចប់ប្រកបដោយជោគជ័យ
10/03/2013 09:05
VOVworld-សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ១៩ (AEM Retreat 19) និងបណ្ដាសន្និសីទទាក់ទិន បានបិទជាផ្លូវការនារសៀលថ្ងៃទី៩មិនានៅទីក្រុង ហាណូយ។
សន្និសីទកាសែតដែលប្រព្រឹត្តទៅក្រោយនឹងពិធីបិទសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩ (AEM Retreat 19) VOVworld-សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩ (AEM Retreat 19) និងបណ្ដាសន្និសីទទាក់ទិនបានបិទជាផ្លូវការនារសៀលថ្ងៃទី៩មិនានៅទីក្រុង ហាណូយ។ក្នុងសន្និសីទលើកនេះបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានប្រមូលផ្ដុំ ពិភាគ្សាបណ្ដាទិសដៅសារវន្តនិងអាទិភាពរបស់សមាហរណកម្មសេដ្ឋកិច្ច អាស៊ានក្នុងឆ្នាំ២០១៣អះអាងការប្តេជ្ញាចិត្តបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នាឆ្នាំ២០១៥។ ថ្លែងមតិនៅសន្និសីទកាសែតដែលប្រព្រឹត្តទៅក្រោយនឹង ពិធីបិទសន្និសីទ អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានឲ្យដឹងថា៖ “ក្រោយរយៈពេល៤ឆ្នាំអនុវត្តកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានយើងខ្ញុំទទួលបានរាល់លទ្ធផលជាក់ស្ដែង។ យើងត្រូវកំណត់ច្បា់ក្របខ័ណ្ឌសកម្មភាព សំដៅទទួលបានរាល់គោលដៅដែលបានដាក់ចេញពីឥឡូវដល់ឆ្នាំ២០១៥។ អាស៊ានក៏ឆ្ពោះទៅដោះស្រាយបញ្ហាគំលាតអភិវឌ្ឍន៍រវាងបណ្ដាសមាជិកដែល ដើរតួនាទីសំខាន់ដើម្បីធានាឲ្យការអភិវឌ្ឍន៍ចីរភាពនិងកសាងសហគមន៍រួម អាស៊ាន។” លោក Karel De Gucht ស្នងការពាណិជ្ជកម្មEU បានវាយតំលៃខ្ពស់ការជោគជ័យរបស់ AEM19 និងបណ្ដាសន្និសីទទាក់ទិន ក្នុងក្របខ័ណ្ឌ AEM Retreat 19 បានប្រព្រឹត្តទៅសន្និសីទពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងស្នងការពាណិជ្ជកម្ម EU លើកទី១២ (AEM-EU 12) សន្និសីទកំពូលអាជីវកម្មអាស៊ាន-EU លើកទី៣ (AEBS 3)។ នៅសន្និសីទកាសែត លោក Karel De Gucht ស្នងការពាណិជ្ជកម្មEU បានវាយតំលៃខ្ពស់ការជោគជ័យ របស់ AEM19 និងបណ្ដាសន្និសីទទាក់ទិននិងសង្កត់ធ្ងន់ថា នេះជាខ្លឹមសារសំខាន់បង្កបរិយាកាសអាជីវកម្មវិនិយោគដ៏ងាយស្រួលជាងក្នុងកិច្ចសហប្រតិបត្តិការរវាង EU និងអាស៊ាន។ ស្នងការពាណិជ្ជកម្មEU ជឿជាក់ថា EU នឹងក្លាយទៅជាដៃគូរសេដ្ឋកិច្ចធំបំផុតរបស់អាស៊ានក្នុងរយៈពេលខាងមុខ។ “តាមរយៈលទ្ធផលនៃសន្និសីទខ្ញុំសុទិដ្ធិនិយកអំពីការជំរុញសមាហរណកម្ម រវាងEU និងអាស៊ាន។ EU កំពុងជាទីផ្សារនាំចេញធំបំផុតរបស់អាស៊ាន ក្នុងពេលនោះអាស៊ានក៏ជាដៃគូពាណិជ្ជកម្មធំទី៥របស់ EU។ នាខែធ្នូឆ្នាំ២០១២ យើងខ្ញុំបានសំរេចការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសឹង្ហបុរី រួមជាមួយនោះដំណើការចរចារជាមួយម៉ាឡេស៊ីនិងវៀតណាម។ យើងខ្ញុំចាប់ផ្ដើមចរចារជា មួយថៃ។ EU យកចិត្តទុកដាក់ជាមួយអាស៊ានពីព្រោះនេះជាដំបន់កំពុងអភិវឌ្ឍន៍សកម្មបំផុតមួយនាបច្ចុប្បន្ន៕”
Related





