សន្និសីទរួមមតិលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
26/02/2013 10:35
VOV-ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ បន្តទទួលបានការរួមមតិរបស់ប្រជាជនគ្រប់ស្រទាប់។

សន្និសីទរួមមតិលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ VOV-ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បន្តទទួលបានការរួម មតិរបស់ប្រជាជនគ្រប់ស្រទាប់។ នាព្រឹកថ្ងៃទី២៦កុម្ភៈនៅទីក្រុងហូជីមិញគណៈ កម្មាធិការរណសិរ្សមាតុភូមិទីក្រុងបានរៀបចំសន្និសីទរួមមតិលើពង្រាងធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ នៅសន្និសីទបណ្ដាដំណាងបានស្នើត្រូវ មានច្បាប់អំពីឃ្លាំមើលនិងបង្ហាញទស្សនៈសង្គមរបស់រណសិរ្សមាតុភូមិដើម្បី បណ្ដាសមាជិករណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់អាចឃ្លាំមើលសកម្មភាពរបស់ ស្ថាប័នរដ្ឋស្ថាប័នប្រជាជនជ្រើសរើស។ ដំណាងមួយចំនួនក៏ចូលរួមមតិអំពីរាល់ បញ្ហាទាក់ទិនដល់សេដ្ឋកិច្ចនិងដីធ្លីក្នុងរដ្ឋធម្មនុញ្ញ។ លោក Huynh Van Minh ប្រធានសមាគមអង្គភាពអាជីវកម្មទីក្រុងហូជីមិញបានលើកមតិថា៖ “មាត្រាទី៥៨ស្ដីពីដីធ្លីលើកនេះពង្រាងរដ្ឋធម្មនុញ្ញបានផ្តោតយ៉ាងច្បាស់ ទៅលើសិទ្ធិទ្រពសម្បត្តិកម្មសិទ្ធិដីធ្លីជាសិទ្ធិទ្រពសម្បត្តិត្រូវបានច្បាប់ការពារ។ នេះជាចំណុចថ្មីប៉ុន្តែត្រូវធ្វើឲ្យច្បាស់ជាងពីព្រោះដីធ្លីនាបច្ចុប្បន្នមានសិទ្ធិចំនួន ៣គឺ សិទ្ធិប្រើប្រាស់ កម្មសិទ្ធិនិងសិទ្ធិទ្រពសម្បត្តិ។” នៅ Ba Ria-Vung Tau អង្គការសាសនាជាច្រើនបន្តផ្ញើមតិរួមចំណែកទៅក្នុង ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ផងដែរ៕
Related






