សន្និសីទស្តីពីអង្គភាពអាជីវកម្មវៀតណាមវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា
19/05/2016 10:43
(VOVworld)-នាព្រឹកថ្ងៃទី១៩ឧសភា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជាបានរៀបចំសន្និសីទស្តីពីអង្គភាពអាជីវកម្ម

(VOVworld)-នាព្រឹកថ្ងៃទី១៩ឧសភា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំ នៅកម្ពុជាបានរៀបចំសន្និសីទស្តីពីអង្គភាពអាជីវកម្មវៀតណាមវិនិយោគ និងធ្វើ អាជីវកម្មនៅកម្ពុជាឆ្នាំ២០១៦ដោយមានការចូលរួមរបស់តំណាងអង្គភាពអាជីវកម្ម វៀតណាមដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជាជាង១០០ នាក់។ ថ្លែងមតិ ក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Thach Du បាន ចាត់ទុកថា ទំនាក់ទំនងមិត្តភាពប្រពៃណីនិងលក្ខណៈងាយស្រួល អំពីភូមិសាស្ត្រ និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរជាមូលដ្ឋានសម្រាប់ ជម្រុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគរវាងប្រ ទេសទាំងពីរ វៀតណាម និងកម្ពុជា ឲ្យមានការរីកចំរើនពីមួយ ថ្ងៃទៅមួយថ្ងៃ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សន្និសីទលើកនេះបាន រៀបចំឡើងសំដៅ វាយតម្លៃសកម្មភាពវិនិយោគរបស់អង្គភាពអាជីវកម្មវៀត ណាមនៅកម្ពុជា និងផ្តល់ ព័ត៌មានស្តីពីការកែប្រែគោលនយោបាយរបស់ព្រះរាជា ណាចក្រកម្ពុជាចំពោះអង្គ ភាពអាជីវកម្មបរទេសដែលក្នុងនោះមានអង្គភាពអាជី វកម្មវៀតណាម ព្រមទាំង ប្រមូលផ្តុំមតិសំណើរមួយចំនួនរបស់សហគមន៍អង្គភាព អាជីវកម្មចំពោះរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីបង្កលក្ខណៈងាយស្រួលថែម ទៀតសម្រាប់អង្គភាពអាជីវ កម្មវៀតណាមវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា៕
Related





