VOV WorldVOV World
សន្និសីទថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣៣
08/10/2015 07:00
(VOVworld)-នាថ្ងៃទី៧តុលា នៅក្រុង Kuala Lumpur បានប្រារព្វសន្និសីទថ្នាក់ រដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៣៣ (AMEM 33)
សន្និសីទថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣៣
គណៈប្រតិភូវៀតណាមចូលរួមក្នុង​AMEM 33 (រូបថតៈVietnam+​) (VOVworld)-នាថ្ងៃទី៧តុលា នៅក្រុង Kuala Lumpur បានប្រារព្ធសន្និសីទថ្នាក់ រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣៣ (AMEM 33) និងសន្និសិទទាក់ទិននានា។ ចូលរួមក្នុងសន្និសីទមានវត្តមានរដ្ឋមន្ត្រី​និងប្រធានគណៈប្រតិភូមកពីប្រទេស សមាជិកអាស៊ានចំនួន១០ និងប្រទេសជាដៃគូសន្ទនា តំណាងគណៈលេខាធិ​ការ ដ្ឋានអាស៊ាន និងតំណាងអង្គទូតប្រចាំនៅម៉ាឡេស៊ីផងដែរ។ ថ្លែងមតិក្នុងពិធី បើក រដ្ឋមន្ត្រីថាមពល បច្ចេកវិទ្យាបៃតងនិងប្រភពទឹកម៉ាឡេស៊ី លោក Maximus Johnity Ongkili បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិ ការថាម ពលក្នុងអាស៊ាន និងអន្តរជាតិ សំដៅទទួលបានសុវត្ថិភាពថាមពល កំណើនសេដ្ឋ កិច្ច និងការពារបរិស្ថាន។ នៅសន្និសីទ AMEM 33 នេះ តំណាង​ទាំងអស់ បាន ព្រមព្រៀងបង្កើនទំនាក់ទំនងដែលមានស្រាប់ អនុវត្តដោយប្រសិទ្ធិ​ភាពនូវការ ជួយឧបត្ថម្ភរបស់ប្រទេសជាដៃគូ និងអង្គការអន្តរជាតិ សំដៅឆ្ពោះទៅ គោដៅ កសាងផ្នែកថាមពលចីរភាព៕