VOV WorldVOV World
សន្និសីទថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអាស៊ាន-អាមេរិក
30/08/2012 10:46
ក៏ក្នុងក្រប់ខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើក ទី ៤៤ នាព្រឹកថ្ងៃទី ៣០ សីហា សន្និសីទថ្នាក់ដឹកនាំ អង្គភាពអាជីវកម្មអាស៊ាន-អាមេរិកបានប្រព្រឹត្តទៅ។
សន្និសីទថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអាស៊ាន-អាមេរិក
តាមអ្នកយោព័ត៍មាននៃវិទ្យុសម្លែងវៀតណាមប្រចាំនៅកម្ពុជាឲ្យដឹងថា៖ “ប្រទេសចំនួន អាស៊ានទាំង ១០ គឺជាដៃគូរសេដ្ឋកិច្ច យុទ្ធសាស្ត្ររបស់អាមេរិកតំបន់អាស៊ានមួយដោយ មានចំនួនប្រជាជន ៦០០ លាននាក់ត្រូវបានសង្ឃឹមជាទីផ្សារនាំចេញសំខាន់ពិសេស ជួយដល់ខឿនសេដ្ឋកិច្ចអាមេរិករួចផុតពីភាពយឺតយ៉វនាបច្ចុប្បន្ន”។នេះគឺជាសារដែល ត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិកបានអះអាងជាថ្មីម្តងទៀតនូវក្នុងបណ្ដាជំនួបជាមួយ បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅខេត្តសៀមរាប កម្ពុជា នាថ្ងៃទី ៣០ សីហា។ ក៏ក្នុងក្រប់ខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៤៤ នាព្រឹកថ្ងៃទី ៣០ សីហា សន្និសីទថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអាស៊ាន-អាមេរិកបានប្រព្រឹត្តទៅ។ នេះគឺជា វេទិការអង្គភាពអាជីវកម្មជាន់ខ្ពស់ជាផ្លូវការជាលើកដំបូងរវាងអាមេរិកនិងអាស៊ាននិង ជាឱកាសដើម្បីតំណាងនៃអង្គភាពអាជីវកម្មអាមេរិកនិងអាស៊ានផ្លាស់ប្តូរ ទស្សនៈអំពីការជំរុញ កំណើនសេដ្ឋកិច្ចនិងការផ្លាស់ប្តូរថ្មីបច្ចេកវទ្យារួមធ្វើឡើងនូវ គោលនយោបាយនិង យន្តការ តាមរយៈការចរចារផ្ទាល់ជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ច របស់អាស៊ាន។ ថ្លែងមតិនៅ ទីនេះ អគ្គលេខាធិការអាស៊ាន Surin Pitsuwan បាន បញ្ជាក់ថា៖ ការផ្លាស់ប្តូរថ្មីបច្ចេកវទ្យានិងអនុវត្តសេដ្ឋកិច្ចឌីជីថលគឺជាវិធានការ ជួយបណ្ដាខឿនសេដ្ឋកិច្ចអាស៊ានបង្រួញចន្ល៉អភិវឌ្ឍន៍ជាមួយពិភពលោក៕