VOV WorldVOV World
ស.ប.បកូរ៉េបាញ់បង្ហោះកាំជ្រួចបរាជ័យ
31/05/2016 06:56
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់ កូរ៉េខាងត្បូងនាថ្ងៃទី៣១ ឧសភា បានផ្សាយព័ត៌មាន ថា ស.ប.បកូរ៉េបានបាញ់បង្ហោះកាំជ្រួចមួយដែលត្រូវ បានចាត់ទុកជាប្រភេទកាំជ្រួចរយៈមធ្យមថ្មីបំផុតរបស់ ប្រទេសនេះប៉ុន្តែហាក់ទទួលបរាជ័យ។
ស.ប.បកូរ៉េបាញ់បង្ហោះកាំជ្រួចបរាជ័យ
កាំជ្រួចរយៈមធ្យមប្រភេទ Musudan របស់ស.ប.បកូរ៉េ (រូបថត៖AFP) (VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងនាថ្ងៃទី៣១ ឧសភា  បានផ្សាយព័ត៌មានថា ស.ប.បកូរ៉េបានបាញ់បង្ហោះកាំជ្រួចមួយដែលត្រូវបានចាត់ ទុកជាប្រភេទកាំជ្រួចរយៈមធ្យមថ្មីបំផុតរបស់ប្រទេសនេះប៉ុន្តែហាក់ទទួលបរាជ័យ។ Yonhap បានដកស្រង់សម្ដីរបស់មន្ត្រីយោធាកូរ៉េខាង ត្បូងមួយរូបឲ្យដឹងថា បម្រែ បម្រួលពោលខាងលើប្រព្រឹត្តទៅនាម៉ោងទី៥និង២០ នាទីព្រឹកតាមម៉ោងសេអ៊ូល។ មុននោះ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានរក ឃើញនូវសញ្ញាដែលស.ប.បកូរ៉េ ត្រៀមរៀបចំបាញ់បង្ហោះកាំជ្រួចដោយបានរក្សាស្ថានការណ៍ត្រៀមខ្លួនជាស្រេច ប្រយុទ្ធខ្ពស់។ នាថ្ងៃទី១៥ មេសាកន្លងទៅ ស.ប.បកូរ៉េបានបាញ់បង្ហោះកាំជ្រួចប្រភេទ Musudan ដែលជាការសាកល្បងកាំជ្រួចរយៈមធ្យមលើកដំបូងរបស់ប្រទេសនេះ។ក្រោយ នោះនាថ្ងៃទី២៨ មេសា បានដំណើរការសាកល្បងកាំជ្រួចលើកទី២ ប៉ុន្តែការសាក ល្បងទាំងបីលើកនេះត្រូវបានចាត់ទុកថា ទទួលបរាជ័យដោយសារកាំជ្រួចបាន ផ្ទុះលើអាកាសឬធ្លាក់ចូលសមុទ្រប៉ុន្មាននាទីក្រោយពីបានបាញ់បង្ហោះ៕