ស.ប.បកូរ៉េអាចអភិវឌ្ឍន៍កាំជ្រួចរយៈចម្ងាយរហូតដល់អាមេរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ
18/02/2017 08:45
(VOVworld) - ក្នុងរយៈពេល៥ឆ្នាំខាងមុខ ស.ប.បកូរ៉េ អាចសំរេចការអភិវឌ្ឍន៍ កាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ដែលមានរយៈចម្ងាយរហូតដល់ ដែនដី អាមេរិក ។

ការបាញ់សាកល្បងកាំជ្រួចមួយរបស់ស.ប.បកូរ៉េ (រូបថត៖Kyodo) (VOVworld) - ក្នុងរយៈពេល៥ឆ្នាំខាងមុខ ស.ប.បកូរ៉េអាចសំរេចការអភិវឌ្ឍន៍ កាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ដែលមានរយៈចម្ងាយរហូតដល់ ដែនដីអាមេរិក។នា ថ្ងៃទី១៧ កុម្ភៈ អ្នកជំនាញការក្នុងវិស័យនុយក្លេអ៊ែរនិងកាំជ្រួចរបស់រុស្ស៊ីលោក Vladimir Novikhov វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្ររុស្ស៊ី ចាត់ទុកថា កាំជ្រួចប្រភេទ Pukguksong ២ ដែលត្រូវបានព្យុងយ៉ាងបាញ់សាកល្បងនាថ្ងៃទី ១២ កុម្ភៈ គឺប្រភេទ កាំជ្រួចរយៈចម្ងាយមធ្យម។ការសាកល្បងនេះជាការបោះ ជំហានលោតផ្លោះខាង បច្ចេកទេសនិងយោធារបស់ប្រទេសនេះ ហើយជាជំហាន មធ្យមដើម្បីព្យុងយ៉ាង ផលិតកាំជ្រួចមីស៊ីលឆ្លងទ្វីបមានរយៈចម្ងាយរហូតដល់ ដែនដីអាមេរិក។លោក Novikhov ព្យាករណ៍ថា ក្នុងរយៈពេល៥ដល់៧ឆ្នាំខាងមុខ ពិភពលោក ត្រូវប្រឈម មុខនឹងមហាអំណាចនុយក្លេអ៊ែរមួយដែលមានកាំជ្រួច ICBM៕
Related





