VOV WorldVOV World
សប្ដាហ៍កំណត់មុខទំនិញវៀតណាម-មោទនភាពទំនិញវៀតណាមដ៏សម្បូរបែបនិងជាក់ស្ដែង
05/10/2015 10:06
(VOV)_នាយប់ថ្ងៃទី៤ តុលា នៅទីក្រុងហាណូយ កម្មវិធី៖ សប្ដាហ៍កំណត់​មុខទំនិញវៀតណាម-មោទនភាពទំនិញវៀតណាមដ៏សម្បូរបែបនិងជាក់ស្ដែង ​ត្រូវ​បាន​បិទបញ្ចប់។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹម​ រណសិរ្យមាតុ​ភូមិវៀតណាម
សប្ដាហ៍កំណត់មុខទំនិញវៀតណាម-មោទនភាពទំនិញវៀតណាមដ៏សម្បូរបែបនិងជាក់ស្ដែង
      ប្រធានគណៈកម្មាធិការមជ្ឈឹម​ រណសិរ្យមាតុ​ភូមិវៀតណាម លោក Nguyen Thien Nhan     (VOV)_នាយប់ថ្ងៃទី៤ តុលា នៅទីក្រុងហាណូយ កម្មវិធី៖ សប្ដាហ៍កំណត់​មុខទំ និញវៀតណាម-មោទនភាពទំនិញវៀតណាមដ៏សម្បូរបែបនិងជាក់ស្ដែង ​ត្រូវ​បាន​ បិទបញ្ចប់។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹម​ រណសិរ្យមាតុ​ភូមិវៀតណាម លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ ចំពោះការរួម​វិភាគ​ ទាននៃ​កម្មវិធីនេះ។ តាមនោះ ជួយអង្គភាពអាជីវកម្មផ្សព្វផ្សាយ ឧទ្ទេស​នាម​អំពី ផលិតផល មុខទំនិញ ដោយអង្គភាពអាជីវកម្មវៀតណាមផលិតកម្ម។ លោក​  Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖           “ ខ្ញុំមានគោលបំណងថា៖ ក្រសួងឧស្សាហ-ពាណិជ្ជកម្ម រួមសហការជាមួយ​ អង្គភាពអាជីវកម្ម សមគមន៍អង្គភាពអាជីវកម្ម បន្តមានកម្មវិធី សកម្មភាពច្រើន ​ថែមទៀត ដើម្បីបង្កើនការងារផ្សព្វផ្សាយផលិតផលរបស់វៀតណាម ជួយឧបត្ថម្ភ អ្នកប្រើប្រាស់ស្គាល់ដល់ផលិតផលថ្មី សេវាកម្មមានកិត្យានុភាព និងផលិតផលដ៏ វិសេសវិសាលរបស់វៀតណាម។ តាមនោះ ជ្រើសរើសបានត្រឹមត្រូវមុខទំនិញ។  ខ្ញុំ​សូមអំពាវនាវអោយអង្គភាពអាជីវកម្ម ផលិតកម្ម អាជីវកម្មវៀតណាមត្រូវខំប្រឹង ប្រែងថែមទៀត លើកកំពស់គុណភាពផលិតផល កាត់បន្ថយចំណាយផលិតកម្ម  បើកទូលាយប្រព័នចែកចាយ ដើម្បីទំនិញវៀតណាមទទួលបានទំនុកទុកចិត្ត​របស់ អ្នកប្រើប្រាស់នៅក្នុងនិងក្រៅប្រទេស កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។”           សប្ដាហ៍កំណត់មុខទំនិញវៀតណាម-មោទនភាពទំនិញវៀតណាម​ ទទួល ​បានសមិទ្ធិផលសកម្មជាច្រើន។ ក្នុងរយៈពេល៥ថ្ងៃ ប្រព្រឹត្តទៅ មនុស្សចំនួនជាង ពីរម៉ឺននាក់មកចូលរួម និងទិញទំនិញ៕