សប្ដាហ៍វប្បធម៍ទេសចរណ៍ជាតិឆ្នាំ២០១៥- Thanh Hoa បានប្រារព្ធឡើង
04/04/2015 08:27
Vovworld-ពិធីប្រារព្ធសប្ដាហ៍វប្បធម៍ទេសចរណ៍ជាតិ ២០១៥- Thanh Hoa បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣មេសា នៅទីក្រុង Thanh Hoa

សប្ដាហ៍វប្បធម៍ទេសចរណ៍ជាតិឆ្នាំ២០១៥- Thanh Hoa បានប្រារព្ធឡើង (VOV) Vovworld-ពិធីប្រារព្ធសប្ដាហ៍វប្បធម៍ទេសចរណ៍ជាតិ២០១៥- Thanh Hoa បាន ប្រព្រឹត្តទៅនាយប់ថ្ងៃទី៣មេសានៅទីក្រុង Thanh Hoa ភាគកណ្ដាលវៀតណាម ដោយប្រធានបទ តភ្ជាប់បណ្ដាបេតិកភ័ណ្ឌពិភពលោក។ ព្រឹត្តិការណ៍ដោយ ក្រសួងវប្បធម៍កីឡានិងទេសចរណ៍សហការជាមួយខេត្ត Thanh Hoa រៀបចំ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានវាយ តំលៃខ្ពស់ការផ្ដើមគំនិតនិងការខំប្រឹងប្រែងរបស់ខេត្ត Thanh Hoa រួមជាមួយខេត្ត ក្រុងនានា។ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “កូនបូត្រ Thanh Hoa ម្នាក់ៗកូនបូត្រវៀតណាមយើងម្នាក់ៗមោទនភាពអំពី ប្រពៃណីកសាងនិងការពារប្រទេសជាតិដ៏ភ្លឺស្វាងនិងពោពេញទៅដោយ អត្តសញ្ញាណវប្បធម៍របស់ប្រជាជាតិនៃស្រុកកំណើត។ បង្កើននូវការប្តេជ្ញាឆ្លងផុត ពីការលំបាកឈានឡើងដើម្បីរួមគ្នារួមកំលាំងកាយចិត្តអភិវឌ្ឍន៍ប្រទេសជាតិ សម្បូរធូធារដើម្បីខឿនវប្បធម៍វៀតណាមភ្លឺស្វាងក្នុងចរន្តហូរនៃអរិយធម៍មនុស្ស លោក។” ក្នុងក្របខ័ណ្ឌឆ្នាំទេសចរណ៍ជាតិ២០១៥- Thanh Hoa នាព្រឹកថ្ងៃទី៤មេសាមន្ទី វប្បធម៍កីឡានិងទេសចរណ៍ Thanh Hoa បានប្រកាសតួរទេសចរណ៍ទៅវិញទៅ មកទន្លេ Ma នៅកំពង់ផែ Ham Rong ផងដែរ៕
Related
More




