VOV WorldVOV World
សប្ដាហ៍វប្បធម៍ឥណ្ឌានៅទីក្រុងហូជីមិញ
28/02/2014 08:55
Vovworld-នាយប់ថ្ងៃទី២៧កុម្ភៈនៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅសន្និសីទ​កាសែតឧទ្ទេសនាម “សប្ដាហ៍វប្បធម៍ឥណ្ឌានៅទីក្រុង”។
សប្ដាហ៍វប្បធម៍ឥណ្ឌានៅទីក្រុងហូជីមិញ
សន្និសីទកាសែតឧទ្ទេសនាម “សប្ដាហ៍វប្បធម៍ឥណ្ឌានៅទីក្រុង” (VOV)         Vovworld-នាយប់ថ្ងៃទី២៧កុម្ភៈនៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅសន្និសីទ​ កាសែតឧទ្ទេសនាម “សប្ដាហ៍វប្បធម៍ឥណ្ឌានៅទីក្រុង”។ ព្រឹត្តិការណ៍ដោយ​ ស្ថានទូត អគ្គកុងស៊ុលឥណ្ឌា ក្រសួងវប្បធម៍ឥណ្ឌាសហការជាមួយក្រសួងវប្បធម៍ ​កីឡា​និងទេសចរណ៍ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញរៀបចំ។         នៅសន្និសីទកាសែតនេះ​ លោកស្រី Preeti Saran ឯកអគ្គរដ្ឋទូតឥណ្ឌា​ប្រចាំ​នៅវៀតណាមបានអះអាងថា៖         “ព្រឹត្តិការណ៍នេះត្រូវបានរៀបចំសំដៅសម្ដែងចំណងមិត្តភាពរវាងប្រទេស​ ទាំងពីរឥណ្ឌា-វៀតណាមបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស​កុម្មុយនីស្ត​ វៀតណាមលោក Nguyen Phu Trong នាខែវិច្ឆិកាឆ្នាំ២០១៣ជាមួយការ​សំរេចចិត្ត សំខាន់ៗរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បង្កើនទំនាក់ទំនងរវាង​ប្រទេសទាំងពីរ ឡើងកំពស់ថ្មី។ សប្ដាហ៍វប្បធម៍នេះក៏សំដៅជំរុញការចងសម្ព័ន្ធអំពី​ប្រវត្តិសាស្ត្រនិង វប្បធម៍រវាងឥណ្ឌានិងវៀតណាម។” សប្ដាហ៍វប្បធម៍ឥណ្ឌានៅទីក្រុងជាផ្នែកមួយនៃសប្ដាហ៍វប្បធម៍ឥណ្ឌានៅវៀតណាមដែលត្រូវបានរៀបចំនៅទីក្រុងហាណូយ Da Nang និងទីក្រុងហូជីមិញ។ រីឯ​នៅទីក្រុងហូជីមិញ សប្ដាហ៍បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់១៥មិនារួមមាន​សកម្មភាព​ដ៏សម្បូរបែប៕

More