សប្តាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Son La ឆ្នាំ២០១៨
31/08/2018 15:18
(VOVWORLD) - សប្តាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Son La ឆ្នាំ២០១៨ បានប្រារព្ធនៅស្រុក Moc Chau ចាប់ពីថ្ងៃទី២៨ សីហា ដល់ថ្ងៃទី២កញ្ញា ក្រោមប្រធានបទ “ Son La ថ្ងៃថ្មី”។ កម្មវិធីនេះនឹងបានប្រារព្ធជាផ្លូវការនៅវេលាម៉ោង ៨យប់ថ្ងៃទី១កញ្ញានៅស្រុក Moc Chau ខេត្ត Son La។

ទិដ្ឋភាពនៃជុំរំវប្បធមទេសរណ៍ (រូបថតៈ Duc Anh/VOV5) សប្តាហ៍វប្បធម៌ ទេសចរណ៍ឆ្នាំ២០១៨ ជាសកម្មភាពដែលបានប្រព្រឹត្តទៅនៅស្រុក Moc Chau ខេត្ត Son La ជាប្រចាំឆ្នាំ។ សកម្មភាពជាច្រើនត្រូវបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍នេះ ដូចជា ផ្សារណាត់ពាណិជ្ជកម្ម កសិផលសុវត្ថិភាពនិងនាំចេញខេត្ត Son La ដោយមានទ្រង់ទាយស្តង់ទំនិញពី២៥០ទៅដល់៣០០កន្លែង ការបង្ហាញម៉ូតសម្លៀកបំពាក់ជនជាតិខេត្ត Son La ជុំរំវប្បធម៌និងទេសចរណ៍ដោយបានតាំងបង្ហាញ ឧទ្ទេសនាមនិងផ្សព្វផ្សាយស្នាដៃវប្បធម៌ ទេសចរណ៍ និងឧបករកសិកម្មពិសេសរបស់តំបន់ជាដើម។ លោកស្រី Nguyen Thi Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau បានឲ្យដឹងថា៖ “ក្នុងសប្តាហ៍វប្បធម៌-ទេសចរណ៍ឆ្នាំនេះ ខេត្ត Son La ចង់ពង្រីកនូវអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិ។ ឧទាហរណ៍ នៅក្នុងជុំរំវប្បធម៌វប្បធម៌ទេស ចរណ៍បានប្រមូលផ្តុំនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ជន ជាតិ Mong, Dao, Thai, Muong។ ក្រៅពីនោះ ពិធីបុណ្យតាមដងវិថីក៏ជាឱកាសដើម្បីជនរួមជាតិ បង្ហាញនូវអត្តសញ្ញាណវប្បធម៌ លក្ខណៈវប្បធម៌ដោយឡែករបស់ជនជាតិខ្លួន។ ទន្ទឹមជាមួយគ្នានោះ ការប្រឡងវប្បវធម៌សហគមន៍បណ្តាជនជាតិក៏បានបង្ហាញលលក្ខណៈដោយ ឡែកពិសេសរបស់ជនជាតិនីមួយៗក្នុងខេត្ត Son La”។ សិប្បករជនជាតិ Mong សម្តែងឧបករណ៍ភ្លេងជនជាតិ (រូបថតៈ VOV5) រួមជាមួយសកម្មភាពវប្បធម៌នៅមានសកម្មភាពពាណិជ្ជកម្ម ពន្លឿនវិនិយោគនិងនាំចេញកសិផលផងដែរ។ លោក Tran Van Kien នាយកសហករណ៍កសិកម្ម Phuong Nam ស្រុក Yen Chau ខេត្ត Son La បានឲ្យដឹងថា៖ “ដោយសារមានឱកាសជម្រុញពាណិជ្ជកម្មទំនិញកសិផលរបស់ខេត្ត Son La យើងខ្ញុំនឹងបន្តជួបប្រាស្រ័យជាមួយដៃគូជាច្រើន និងស្វែងរកបានទិសដៅថ្មី ដើម្បីនាំចេញផលិតផលរបស់សហករណ៍ឲ្យទាក់ទងផ្ទាល់ជាមួយទីផ្សារក្នុងនិងក្រៅប្រទេស”។ នៅក្នុងពីធីបើកសប្តាហ៍វប្បធម៌ទេសចរណ៍ Son La ២០១៨ នដែលប្រារព្ធនាថ្ងៃទី១ កញ្ញា គណៈចាត់តាំងនឹងប្រកាសនិងប្រគល់សេចក្តីសម្រេចរបស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ស្តីពីការដែលដាក់បញ្ចូនសិល្បៈខែនរបស់ជនជាតិ Mong ស្រុក Moc Chau និងពិធីបុណ្យ Pang A របស់ជនជាតិ La Ha នៅខេត្ត Son La ទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕
Related





