សប្តាហ៍វប្បធម៌និងទេសចរណ៍ Muong Lo ២០១៦បានបើកនៅខេត្ត Yen Bai
18/09/2016 09:26
(VOVworld)-នាយប់ថ្ងៃទី១៧កញ្ញា នៅទីរួមខេត្ត Nghia Lo ក្រសួងវប្បធម៌កីឡានិង ទេសចរណ៍វៀតណាមបានរូមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Yen Bai

ទិដ្ឋភាពនៃពិធីបើកមហោស្រពសម្តែងវប្ប ធម៌ប្រជាប្រិយជនជាតិ Thai តំបន់ពាយ័ព្យឆ្នាំ២០១៦ (VOVworld)-នាយប់ថ្ងៃទី១៧កញ្ញា នៅទីរួមខេត្ត Nghia Lo ក្រសួងវប្បធម៌កីឡានិង ទេសចរណ៍វៀតណាមបានរូមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Yen Bai រៀបចំពិធីបើកសប្តាហ៍វប្បធម៌និងទេសចរណ៍ Muong Lo និងមហោស្រព សម្តែងវប្ប ធម៌ប្រជាប្រិយជនជាតិ Thai តំបន់ពាយ័ព្យឆ្នាំ២០១៦។ នេះជាលើក ដំបូងដែលមហោ ស្រពសម្តែងវប្បធម៌ប្រជាប្រិយជនជាតិ Thai បានរៀបចំឡើង សំដៅរំលឹកខួបលើកទី ៤៥នៃទិវាបង្កើតទីរូមខេត្ត Nghia Lo ដែលបានទាក់ទាញ ការចូលរូមរបស់ក្រុមសិល្បៈ ចំនួន៧មកពីខេត្តមួយចំនួន។ លោក Tran Tuan Kiet មកពីក្រុង ហាណូយបានឲ្យដឹងថា៖ “នេះជាលើកដំបូងខ្ញុំបានចូលរួមទិវាបុណ្យនេះ ខ្ញុំសប្បាយណាស់។ ជនរួម ជាតិ នៅទីនេះស្លៀកពាក់ស្អាតណាស់ រួសរាយរាក់ទាក់និងរាប់អានភ្ញៀវណាស់”។ ព្រឹត្តិការណ៍ទាក់ទិនមួយទៀត គឺ សប្តាហ៍វប្បធម៌និងកីឡា Muong Lo ឆ្នាំ ២០១៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥កញ្ញារហូតដល់ថ្ងៃទី២០កញ្ញាឆ្នាំ២០១៦ ដោយមាន សកម្មភាពសិល្បៈជាច្រើន។ ក៏នៅខេត្ត Yen Bai នាយប់ថ្ងៃទី១៨កញ្ញា បានបើក សប្តាហ៍វប្បធម៌ទេសចរណ៍រមណីរដ្ឋានជាតិវាលស្រែកាំជណ្តើរ Mu Cang Chai ឆ្នាំ ២០១៦ផងដែរ៕
Related





