VOV WorldVOV World
សប្តាហ៍វប្បធម៌វៀតណាមនៅសហព័ន្ធរុស្ស៊ីបានបិទបញ្ចប់
02/07/2014 07:15
(VOVworld) – នាយប់ថ្ងៃទី ៣០ មិថុនា រាត្រីសិល្បៈដ៏ គួរឲ្យចាប់អារម្ភណ៍ដែលបានប្រព្រឹត្តទៅនៅទីក្រុង Yaroslav បានបិទបញ្ចប់បណ្ដាទិវាវប្បធម៌វៀតណាមនៅ សហព័ន្ធរុស្ស៊ី។
សប្តាហ៍វប្បធម៌វៀតណាមនៅសហព័ន្ធរុស្ស៊ីបានបិទបញ្ចប់
សប្តាហ៍វប្បធម៌វៀតណាមនៅសហព័ន្ធរុស្ស៊ីបានបិទបញ្ចប់ (Image: VOV) (VOVworld) – នាយប់ថ្ងៃទី ៣០ មិថុនា រាត្រីសិល្បៈដ៏គួរឲ្យចាប់អារម្ភណ៍ដែលបាន ប្រព្រឹត្តទៅនៅទីក្រុង Yaroslav បានបិទបញ្ចប់បណ្ដាទិវាវប្បធម៌វៀតណាមនៅ សហព័ន្ធរុស្ស៊ី។ សប្តាហ៍វប្បធម៌វៀតណាមនៅសហព័ន្ធរុស្ស៊ីបានទាក់ទាញការ យកចិត្ត ទុកដាក់របស់មិត្តភ័ក្តអន្តរជាតិ។ ទស្សនិកជនជាច្រើននាក់បានសម្តែង នូវក្តីសប្បាយរីករាយចំពោះនាទីសម្តែងរបស់សិល្បករសិល្បការិនីវៀតណាម ជាពិសេសគឺ នាទីសម្តែងរបាំប្រជាប្រិយរបស់រុស្ស៊ីដោយឧបករណ៍ភ្លេងរបស់ វៀតណាម។ ព្រឹត្តិការណ៍នេះថែមទាំងមានអត្ថន័យដ៏ពិសេសចំពោះជនវៀតណាម នៅសហព័ន្ធរុស្ស៊ី។ មុននោះ ថ្នាក់ដឹកនាំទីក្រុង Yaroslav បានទទួលជួបសន្ទនា ជាមួយគណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិង ទេសចរណ៍វៀតណាម លោក  Hoang Tuan Anh។ ភាគីទាំង ២ បានពិភាក្សាអំពី ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកីឡានិងការហ្វឹកហាត់៕

More